ក្រុមហ៊ុន​​Toyota​​បង្ហាញ​រូបរាង​​រថយន្ដស្ព័​រ​​ស៊េរី​ថ្មី​​លើកដំបូង​​ក្នុងពេល​ជិត​២០ឆ្នាំ

16-01-2019 11:32 am 4577
រូបភាពរថយន្ដSupra២០២០

​នៅ​ទីបំផុត​ក្រុមហ៊ុន​ផលិត​រថយន្ដ​ល្បីឈ្មោះ​របស់​ជប៉ុន​Toyota បាន​នាំយក​រថយន្ដ​ប្រភេទ​ស្ព័​រ​ត្រឡប់មកវិញ​ជាថ្មី​ម្ដងទៀត ក្រោយ​ការខកខាន​ផលិត​រយៈពេល​ជិត​២០​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០០២​។ រថយន្ដ​ស៊េរី​ថ្មី​នេះ​មាន​ឈ្មោះថា​Supra២០២០ ជា​ឈ្មោះ​ដ៏​ពេញនិយម​មួយ​ក្នុង​ពិភព​រថយន្ដ​នៅ​ជប៉ុន​។ ប៉ុន្ដែ​យ៉ាងណាមិញ​អ្នកជំនាញ​មើលឃើញថា ដ្បិត​រថយន្ដ​នេះ​មាន​រូបរាង​ស្រស់ស្អាត កម្លាំង​អាច​ទទួលយកបាន ប៉ុន្ដែ​ទំនង​មិនមាន​ទីផ្សារ​ទូលំទូលាយ​ដូច​រថយន្ដ​ស៊េរី​ផ្សេង​ឡើយ​។ 

​រឿង​ដែល​គួរ​ដឹង​រថយន្ដ​នេះ​មិនមែន​ប្រើប្រាស់​គ្រឿង​ដំឡើង របស់​ក្រុមហ៊ុន​Toyota​ទាំងស្រុង​ទេ​។ តាម​ការបញ្ជាក់​ឲ្យដឹងថា​ម៉ាស៊ីនរបស់​វា​នាំចូលម​កពីប្រទេស​អា​ល្លឺ​ម៉ង់ គឺ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ដ​BMW​។ ម្យ៉ាងវិញទៀត​តម្លៃ​របស់​វា​ក៏​ថ្លៃ​គួរសម​ដែរ ប៉ុន្ដែ​មន្ដ្រី​មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​Toyota​លើកឡើងថា តម្លៃ​វា​មិន​ខ្ពស់​ហើយក៏​មិន​ថោក​ពេក ប៉ុន្ដែ​វា​សមស្រប​សម្រាប់​អ្នក​ដែល​ស្រឡាញ់​វា​។​

Supra២០២០​នឹង​ចេញលក់​ក្នុង​រដូវក្ដៅ​ខាងមុខ​នេះហើយ ដោយ​វា​មាន​ម៉ាស៊ីន​៣.០​លីត្រ ៦​ស៊ី​ឡាំង មាន​កម្លាំង​៣៣៥​សេះ មាន​លេខ​អូ​តូ​និង​លេខ​ដៃ​។ ចំពោះ​ល្បឿន​អាច​ស្ទុះ​ពី​០​ដល់​៩៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុងពេល​៤.១​វិនាទី ដែល​ល្បឿន​កំណត់​អតិបរមា​គឺ​២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យ៉ាងណាមិញ​ពុំទាន់​មាន​ការបញ្ជាក់​ពី​តម្លៃ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត