ទីបំផុត! ២នាក់ឪពុកកូនទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញហើយ

16-01-2019 8:56 am 952
  ស្តាប់
ស្តាប់ជាសំឡេង

នៅ​ទីបំផុត លោក​គង់ គាំ និង​លោក​គង់ បូរ៉ា ទាំង​២​នាក់​ឪពុក​កូន ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ផ្តល់​នីតិសម្បទា​ឡើងវិញ​ហើយ  បន្ទាប់ពី​ត្រូវ​បាន​តុលាការ​កំពូល បានសម្រេច​ហាមឃាត់​មិនឲ្យ​ធ្វើ​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ​។​

​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​ថា «​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ ឲ្យឈ្មោះ គង់ គាំ ភេទ្យ​ប្រុស កើត​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​១៩៤១ និង​ឈ្មោះ គង់ បូរ៉ា ភេទ​ប្រុស កើត​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧៤ ដែល​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ធ្វើ​សកម្មភាព​នយោបាយ សម្រាប់​រយៈពេល​៥​ឆ្នាំ (​ប្រាំ​) ឆ្នាំ តាម​អំណាច​សាលដីការ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​តុលាការ​កំពូល​»​។​

​ការទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ ក្រោយពេល​ដែល​ឪពុក​កូន​ទាំង​២​នាក់ បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាត្រា​៤៥​ថ្មី (​ស្ទួន​) ចូល​ជា​ធរមាន​។​

​គួរបញ្ជាក់​ថា អតីត​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ត្រូវបាន​តុលាការ​កំពូល ចេញ​សាលដីកា​សម្រេច ហាម​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយ​ពី​តុលាការ​នេះ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ មាត្រា ៤៥​ថ្មី (​ស្ទួន​) បើកផ្លូវ​ឲ្យ​អ្នកនយោបា​យជាប់​បំរាម អាចធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​៕ ដោយៈ​សៅ វិសាល​

 

 

ព័ត៌មានផ្សេងទៀត