លោក​ខៀវ សុភ័គ​៖​​មានតែ​ឪពុក​កូន​២​នាក់​ប៉ុណ្ណោះ​​ដាក់​លិខិត​ស្នើសុំ​ធ្វើ​នយោបាយ​​

15-01-2019 4:21 pm 2877
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា មកទល់នឹង​ពេលនេះ មិនទាន់មាន​អ្នកផ្សេង ដាក់​លិខិត​មក​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ ក្រៅពី​ឪពុក​-​កូន គឺ​លោក​គង់ គាំ និង​លោក​គង់ បូរ៉ា ទេ​។

​បើទោះបីជា​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ បើកផ្លូវ​ឱ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប មាន​សិទ្ធិ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ បាន​ចូល​ជា​ធរមាន​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញថា មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ក្នុងចំណោម​១១៨​រូប មិនទាន់មាន​នរណា ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រៅតែពី​ឪពុក​-​កូន ២​នាក់ គឺ គឺ​លោក​គង់ គាំ និង​លោក​គង់ បូរ៉ា​ទេ​។​

​លោក​ខៀវ សុភ័គ ដែលជា​អ្នកនាំពាក្យ​ក្រសួង​ប​ហា​ផ្ទៃ បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នេះ​ថា មកទល់នឹង​ពេលនេះ មិនទាន់មាន​អ្នកផ្សេង ដាក់​លិខិត​មក​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​ឡើងវិញ (​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប​) ក្រៅពី​ឪពុក​-​កូន ខាងលើ ឡើយ​…………

​សំឡេង​៖

​គួរ​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ត្រូវបាន​តុលាការ​កំពូល ចេញ​សាលដីកា​សម្រេច ហាម​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយពី​តុលាការ​នេះ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ មាត្រា ៤៥​ថ្មី (​ស្ទួន​) បើកផ្លូវ​ឲ្យ​អ្នកនយោបា​យជាប់​បំរាម អាចធ្វើ​សកម្មភាព​នយោបាយ​របស់ខ្លួន​ឡើងវិញ​៕

 ពាក្យគន្លឹះ  លោកខៀវសុភ័គ

ព័ត៌មានផ្សេងទៀត