ពណ៌​បន្លែ ផ្លែឈើ​ទប់ស្កាត់មហារីក​ពោះវៀន​

14-01-2019 6:18 pm 679

​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា សមាសធាតុ ដែល​ធ្វើឲ្យ​បន្លែ ផ្លែឈើ មាន​ពណ៌​ក្រហម ស្វាយ និង​បៃតង អាច​ទប់ស្កាត់​អត្រា​ប្រឈម នឹង​ជំងឺមហារីក ពោះវៀន​បាន​។ លោកស្រី Monica Giusti សាស្ត្រាចារ្យ​រង ផ្នែក​វិទ្យាសាស្ត្រ​ចំណីអាហារ នៃ​សាកលវិទ្យាល័យ អូ​ហៃ​យ៉ូ ( Ohio State University ) បាន​អះអាង​ដូចនេះ បន្ទាប់ពី​សិក្សា​ពិសោធន៍ កោសិកា​មហារីក ពោះវៀន​មនុស្ស​ក្នុង​កែវពិសោធន៍ ជាមួយនឹង​សារធាតុ​អែន​ថូ​សៃ​យ៉ានី​ន ( Anthocyanin ) ដែល​ចម្រាញ់​ចេញពី​បន្លែ​ផ្លែឈើ ជាច្រើន​ប្រភេទ ដែលមាន​ពណ៌​បៃតង ស្វាយ ក្រហម រកឃើញថា អាច​ទប់ស្កាត់​អត្រា​ប្រឈម នឹង​ជំងឺមហារីក ពោះវៀន​បាន ។ 

​តាមរយៈ​លទ្ធផល​សិក្សា​នេះ លោកស្រី​សាស្ត្រាចារ្យ​បញ្ជាក់ថា បន្លែ និង​ផ្លែឈើ គ្រប់​ប្រភេទ មាន​សមាសធាតុ អែន​ថូ​សៃ​យ៉ានី​ន ដែល​អាច​កាត់បន្ថយ​អត្រា​លូតលាស់ នៃ​កោសិកា មហារីក​ពោះវៀន​បាន​។ ខណៈដែល​ការសិក្សា ចម្រាញ់​យក​សារធាតុ​នេះ មក​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល ជំងឺមហារីក​ពោះវៀន ពុំទាន់​បាន​ជោគជ័យ​នោះ លោកស្រី បាន​លើកឡើងថា មនុស្ស​ទាំងឡាយ គួរ​ទទួលទាន​បន្លែ ផ្លែឈើ ឲ្យបាន​ច្រើន​ប្រភេទ និង​ច្រើន​ពណ៌ ដើម្បី​ទ្រទ្រង់​សុខភាព និង​ទប់ស្កាត់​ជំងឺ​ដ៏​សាហាវ​នេះ​៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត