លោក​ត្រាំ​ព្រមាន​តួ​ក​គី បើ​ហ៊ាន​វាយប្រហារ​ក្រុម​Kurdishស៊ីរី

14-01-2019 12:18 pm 1203
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​តួ​ក​គី ពី​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​បើក​ការវាយប្រហា​រលើ​ក្រុម​Kurdish​ស៊ី​រី​។ ការ​គំរាម​របស់លោក​ត្រាំ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​Twitter​នៅ​ថ្ងៃអាទិត្យ​។ អាមេរិក​បាន​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​ពុំមាន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​Kurdish ក្រោយពេល​អាមេរិក​ត្រូវ​ដក​កងទ័ព ចេញពី​ប្រទេស​ស៊ី​រី​នោពេលខាងមុខ​។​

​សូម​ជម្រាបជូន​ថា តួ​ក​គី​ប្រកាស​កម្ចាត់​ក្រុម Kurdish​ស៊ី​រី​ចោល ក្រោយ​ពេលដែល​អាមេរិក​ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី ព្រោះតែ​តួ​ក​គី​ចាត់ទុក​ពួក Kurdish​ស៊ី​រី ជា​ក្រុម​ភេរ​វករ​។ ប៉ុន្តែ​អាមេរិក​មិន​អនុញ្ញាតឲ្យ​តួក​គី​ធ្វើ​បែបនេះឡើយ ដោយសារតែ​ក្រុម Kurdish​ស៊ី​រី បាន​ចូលរួម​ជួយ​កម្ទេច​ក្រុម IS​ជាមួយ​អាមេរិក​កន្លងមក​។ 

​នៅពេលនេះ តួ​ក​គី​មិនទាន់​យល់ព្រម​ធ្វើតាម​ការទទូច​របស់​អាមេរិក ស្នើ​មិនឲ្យ​ប៉ះពាល់​ពួក Kurdish​នៅឡើយ​ទេ ខណៈ​ប្រមុខ​ការទូត​កំពូល​របស់​អាមេរិក​លោក​Mike Pompeo កំពុង​បំពេញ​ទស្សនកិច្ច​ប្រទេស​នៅ​ប៉ែក​មជ្ឈឹម​បូ​ពាហ៌នេះ ដើម្បី​ស្វែងរក​ទំនុកចិត្ត​ពី​ប្រទេស​សម្ព័ន្ធមិត្ត ក្នុង​គ្រា​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​តួ​ក​គី បាន​កើនឡើង​កាន់តែខ្លាំង ជុំវិញ​ជោគវាសនា​របស់​សម្ព័ន្ធ​មិត្ត​Kurdish​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត