កម្ពុជា​អរគុណ​ចិន​ចំពោះ​លុយ​១៦០​លាន​ដុល្លារ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

13-01-2019 4:19 pm 681
  ស្តាប់
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ហ្វេសប៊ុក
ស្តាប់ជាសំឡេង

​ខណៈ​ពហុ​កី​ឡ​ដ្ឋា​ចម្បង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ត្រូវបាន​សាងសង់​សម្រេច​បានប្រមា​ណ​៤០​ភាគរយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ តាំង​នាម​ឲ្យ​រដ្ឋាភិបាលកម្ពុ​ជា បាន​ថ្លែង​អំណ​គុណ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ផ្ដល់​ជំនួយឥតសំណង​ចំនួន​១៦០​លាន​ដុល្លារ ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​មួយ​នេះ​។ លោក​មានប្រសាសន៍ថា ពហុ​កីឡដ្ឋាន​នេះ គឺជា​សក្ខីភាព​នៃ​ចំណង​មិត្តភាព​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ចិន​។

​ការ​ថ្លែង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បែបនេះ គឺធ្វើឡើង ក្នុង​ពិធី​អបអរ​ការដំឡើង​បង្គុំ​កៅអីអង្គុយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩​។​

​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ពិតជា​អរគុណ​ចំពោះ​ជំនួយឥតសំណង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​មាន​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ​អាមេរិក​។ សមិទ្ធផល​ដ៏​ធំធេង នៃ​ការសាងសង់​នាពេលនេះ មិន​ត្រឹមតែ​បាន​បញ្ជាក់​ពី​សក្ខីភាព នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំណង់​ដ៏​ស្កឹមស្កៃ​នេះ ក៏បាន​ផ្តល់​ឱកាស​ការ​ងារ​ដល់​ប្រជាពលរដ្ឋ និង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដល់​កម្មករ​រាប់រយ​នាក់​ទៀត​ផង​»​។

​តាម​ការគ្រោងទុក ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនេះ នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅក្នុង​ដំណាច់ឆ្នាំ​២០២០​។​

​តំណាង​ក្រុមហ៊ុន​សាងសង់ ត្រូវបាន​ស្រង់​សម្ដី​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​គណបក្ស​ប្រជាជ​ន​ថា បច្ចុប្បន្ន នៅក្នុង​ការដ្ឋាន​សាង់សង់​ពហុ​កី​ឡ​ដ្ឋា​នេះ ប្រើប្រាស់​កម្មករ​ជំនាញ​ចិន​ចំនួន ៥៨០ និង​កម្មករ​ខ្មែរ​ចំនួន ២៤០​នាក់​៕


ព័ត៌មានផ្សេងទៀត