លោក​ហ៊ុន សែន សំណូមពរ​៨​ចំណុច​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​អនុវត្ត​

12-01-2019 11:28 am 702

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​លើក​ទី​៣​ជាមួយ​អ្នកសារព័ត៌មាន ជិត​៥០០០​នាក់ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ​ចំនួន​៨ ដើម្បី​ឲ្យ​វិស័យ​ព័ត៌មាន មាន​ការរីកចម្រើន និង​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ ដោយៈ​សៅ វិសាល​

​ចំណុច​ទាំង​៨​នោះ រួមមាន​៖

១) ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ​។ សូម​កុំឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​

២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយ​មាន​ការពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​អោយបាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នាំ​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយមាន​ប្រសិទ្ឋភាព​។​

៣)​ស្នើ​ឲ្យ​សារព័ត៌មាន ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ ហើក៏​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។

៤) សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន ចូលរួម​សិក្សា​វិភាគ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បាន​ដឹង​អំពីរ​រឿងរ៉ាវ​ទាំងឡាយ ដែល​កើតមានឡើង​នៅលើ​ពិភពលោក​។​

៥)​សំណូមពរ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ឲ្យ​បាន​ត្រឹមត្រូ​វ មាន​ក្រមសីលធម៌​វីជ្ជាជីវៈ ពិសេស អ្នកប្រប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​បុក (Facebook) សូម​កុំ​ជេរប្រមាថ ហែក​កេរ្តិ៍ខ្មាស់​គ្នា ដែល​នាំឲ្យ​មាន​រឿង​ប្តឹង​ផ្តល់ និង​ឡើង​តុលាការ​ជាដើម​។

៦) ត្រូវ​ចូលរួម​លុបបំបាត់​អ្នក​សារ​ពទ័មាន​ជម្រិត​ទារប្រាក់ គឺ​កុំ​ធ្វើ​ជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន “​ម៉ាហ្វីយ៉ា​”​។​

៧) កុំ​ផលិត និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិត​ប្រាកដ​ចេញ​មក​បកស្រាយ ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។​

៨) ត្រូវ​ខិតខំ​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​សារព័ត៌មាន និង​ធ្វើ​ការបណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ជាពិសេស ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថាបន័​ជំនាញ សកល​វិទ្យាល័យ និង​ក្រសួង​ព័ត៌មាន​ជា​ដើម ដើម្បី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​៕

ព័ត៌មានផ្សេងទៀត