ប្រទេស​បី​​ស្ថិតក្នុង​ជម្រើស​​សម្រាប់​រៀបចំ​​កិច្ច​ជំនួប​លើក​ទី​ពី​រ​លោក​ត្រាំ​​និង​លោក​គីម

11-01-2019 12:40 pm 925
លោកគីម ជុងអ៊ុន​(ឆ្វេង)​​និងលោកដូណាល់ ត្រាំ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ទីកន្លែង​សម្រាប់​ជា​ជម្រើស​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ជាមួយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង មាន​សិង្ហ​បុរី វៀតណាម និង​កូរ៉េខាងត្បូង​។ កន្លងមក​មាន​សេចក្ដីរាយការណ៍​ដែរថា ទីតាំង​អាចមាន​វៀតណាម សិង្ហ​បុរី និង​កោះ​ហា​វ៉ៃ ប៉ុន្ដែ​កោះ​ហា​វ៉ៃ​ជា​ទីតាំង​មិន​ពិតប្រាកដ ព្រោះ​មិនមាន​ស្ថានទូត​កូរ៉េខាងជើង​នៅ​ទីនោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​កូរ៉េខាងត្បូង​ម្នាក់​។ មន្ដ្រី​ដដែល​ឲ្យដឹងថា ភូមិ​ប៉ាន់​មុន​ជុម​ជា​តំបន់​សន្ដិភាព​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង អាចជា​ទីតាំង​ល្អប្រសើរ​មួយ​សម្រាប់​កិច្ច​ជំនួប​កំពូល​លើក​ទី​ពីរ​នេះ​។ សូម​រម្លឹកថា កិច្ច​ជំនួប​លើកទីមួយ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំមុន នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕

ព័ត៌មានផ្សេងទៀត