ស្ពាន​ជ្រោយចង្វារ​ទី​១​នឹង​ដាក់ឲ្យ​ធ្វើ​ដំណើរ​ការជា​បណ្តោះអាសន្ន​នៅ​ខែ​មេសា​ខាង​មុខ​នេះ​

10-01-2019 5:45 pm 543

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ហៅ​ថា​ស្ពាន​ជ្រោយចង្វារ​ទី​១​នឹង ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​នៅ​មុនពេល​បុណ្យចូលឆ្នាំ​ថ្មី​ក្នុង​ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខនេះ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ឆ្លងកាត់​និង​ជួសជុល​ឡើង​វិញ​កាលពី​កំឡុង​ខែ​តុលា ឆ្នាំ​២០១៧​។​

​បើ​តាម​ការបញ្ជាក់​ពី  មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឲ្យដឹងថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​អំឡុង​ខែមិថុនា​។​

​សូម​បញ្ជាក់​ដែរ​ថា ស្ពាន​នេះ ត្រូវបាន​ជួសជុល​ជា​លើក​ទី​២​ហើយ​។​ស្ពាន​ជ្រោយចង្វារ​ទី ១​នេះ ត្រូវបាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩៦៦ នា​សម័យ​សង្គមរាស្ត្រនិយម ក្រោយមក​ស្ពាន​នេះ​ក៏​ត្រូវបាន​ទាហាន​ខ្មែរ​ក្រហម​ដាក់​មីន​បំផ្ទុះ​កាត់ផ្តាច់​នៅ​ចំណុច​ពាក់កណ្តាល​ស្ពាន កាលពី​សម័យ​សង្គ្រាម ឆ្នាំ​១៩៧៣​។​លុះ​ដល់​ឆ្នាំ ១៩៩២ ទើប​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា និង​បច្ចេកទេស​ក្នុង​លក្ខខណ្ឌ​ជំនួយឥតសំណង ដើម្បី​ជួសជុល​ឡើងវិញ និង​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​១៩៩៥៕

 

ព័ត៌មានផ្សេងទៀត