កម្ពុជា​-​ឥណ្ឌូនេស៊ី​សហការ​បង្កើត​ក្រុមហ៊ុន​ចែកចាយ​ឱសថ​ថ្មី​មួយ​

10-01-2019 8:12 am 565
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន Dexa Group និង​ក្រុមហ៊ុន Dynamic Group ដែលជា​ក្រុមហ៊ុន​លក់​ឱសថ​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា បាន​រួម​សហការ​គ្នា​បង្កើត​ជា​ក្រុមហ៊ុន ឌីណាម៉េច​អា​ហ្គេន (Dynamic Argon Co., Ltd) សម្រាប់​ចែកចាយ លក់​ឱសថ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​មករា...

​លោក Hendarto នាយក​ក្រុមហ៊ុន Dynamic Argon រំពឹងថា ការលក់​ឱសថ​នឹង​មាន​ភាព​កាន់តែ​ប្រសើរឡើង ក្រោយ​មាន​ការចាប់​ដៃគូ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ។ 

​លោក​ថា ឆ្លង​តាម​បទពិសោធន៍​១៩​ឆ្នាំ របស់​ក្រុមហ៊ុន Dexa Group នៅក្នុង​ប្រទេស​កម្ពុជា លោក​សង្ឃឹមថា ការ​ចែកចាយ​ឱសថ​ទំនើប​ដែល​មាន​ស្តង់ដា​អន្តរជាតិ នឹង​ជួយ​បំពេញ​តម្រូវការ​វេជ្ជសាស្ត្រ​របស់​ពលរដ្ឋ​កម្ពុជា ។​

​លោក​នាយក​ក្រុមហ៊ុន​ថា ក្នុងនាម​ជា​ជនជាតិ​ឥណ្ឌូនេស៊ី លោក​មាន​មោទកភាព​ចំពោះ​ការពង្រីក​ក្រុមហ៊ុន Dexa Group នៅលើ​ទីផ្សារ​អន្តរជាតិ ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​បញ្ជាក់ថា ទៅ​ថ្ងៃ​ខាងមុខ ក្រុមហ៊ុន​នឹង​មាន​គម្រោង​បង្កើត​រោងចក្រ​ឱសថ​នៅ​កម្ពុជា​ផង​ដែរ ។​

​លោក Hendarto បន្តថា ក្នុងនាម​ជា​ក្រុមហ៊ុន​ឱសថ​ដ៏​ល្បីល្បាញ និង​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី Dexa Group តែងតែ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការផ្តល់​នូវ​គុណ​តម្លៃ​បន្ថែម​ទៀត សម្រាប់ជា​អត្ថប្រយោជន៍​របស់​អតិថិជន ដៃគូ​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ ។​

​លោក ថម គីម​សុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Dynamic Argon ថា ឱសថ​ដែល​នាំ​មក​ចែកចាយ លក់ តាមរយៈ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រុមហ៊ុន​ទាំងពីរ​នេះ ជា​ប្រភេទ​ឱសថ​ស្តង់ដា​ខ្នាត​អន្តរជាតិ ហើយ​បើ​គិត​ពី​តម្លៃ គឺ​ថោក​ជាង​ឱសថ​នាំចូល​ដទៃទៀត ហេតុនេះ វា​អាច​ជួយ​សម្រួល​ច្រើន​ដល់​ជីវភាព និង​ការថែទាំ​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត