លោក​ស៊ុន ចាន់ថុល​ បង្ហាញ​សមិទ្ធផល​​ធំៗ​​ដែល​​សម្រេចបាន​​

09-01-2019 1:59 pm 958
  ស្តាប់
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ស្តាប់ជាសំឡេង

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៩ មករា នេះ លោក​ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​ធំៗ​ដែល​សម្រេចបាន​មួយចំនួន​ពាក់ព័ន្ធ​នឹង កំណែទម្រង់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សមិទ្ធផល​នោះ​មាន ការដាក់ឱ្យ​ដំណើរកា​រកម្ម វិធី​ថែទាំ​ផ្លូវ​(ROAD CARE mobile app) ដែល​អាច​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូល​រួមជាមួយ រដ្ឋាភិបាល​ក្នុង​ការថែទាំ​ផ្លូវ​, យុទ្ធនាការ​ជិះ​កង់​ត្រួតពិនិត្យ​ផ្លូវ​, ការបើក​ឱ្យ​ប្រើប្រាស់​កំពង់ផែ​ពហុ​បំណង នៅ​ក្រុងព្រះសីហនុ​, ការបើក​ឱ្យ​ដំណើរការ​សាលាបង្រៀន​បើកបរ​យានយន្ត​ធុន​ធ្ងន់​, ការបើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បណ្តាញ​ផ្លូវថ្នល់​មួយចំនួន​, យុទ្ធនាការ​ចែក​មួកសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រាំ​ម៉ឺន​មួក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​យុទ្ធនាការ​យល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​បន្ថែម​លើ​នេះ លោក​បាន​បង្ហើប​អំពី​គម្រោង​បង្កើត​អង្គភាព​តាមដាន​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ដឹកជញ្ជូន​ទំនិញ​ចេញពី​កំពង់ផែ​, គម្រោង​បិទ​ក្រុមហ៊ុន​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​គ្មាន​ច្បាប់​អនុញ្ញាត​, គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​សម្រាប់​អ្នកជំនាន់ក្រោយ​ដើម្បី​បន្តវេន​ការដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ត និង គម្រោង​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម សម្រួល​បែបបទ​នាវា និង​នាវិក​ចេញចូល​នៅ​កំពង់ផែ (Port EDI)៕

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត