ស៊ីម​កាត​ជាង​១៩​លាន​ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា​

08-01-2019 5:47 pm 754

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​(TRC) បាន​បញ្ជាក់​នៅ​លើ​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​ខ្លួន នៅ​ថ្ងៃ​ទី​៨ ខែ​មករា​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ សេវា​ទូរស័ព្ទ​ចល័ត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​១៩,៣០១,៥០២ ស៊ីម​កាត ត្រូវ​នឹង ១២០,១១% មាន​កំណើន​ប្រមាណ ៣,៧៨% បើ​ធៀប​ជាមួយ​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ ១៨,៥៩៧,៧៤៣ ស៊ីម​កាត​ប៉ុណ្ណោះ​។​ចំណែក​សេវា​ទូរស័ព្ទ​អចល័ត មាន​ចំនួន ៩១,៣៣១ នាក់ ត្រូវ​នឹង ០.៥៧% ថយចុះ ២៧.៤៦% បើ​ធៀប​ជាមួយនឹង​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​រហូត​ដល់ ១២៥,៩០៨ នាក់​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏​បាន​បង្ហាញ​ឲ្យដឹង​ដែរថា ចំពោះ​សេវា​អ៊ី​ន​ធឺ​ណេត​ចល័ត មាន​ចំនួន ១២,៩៧៤,៣១៩ ស៊ីម​កាត ត្រូវ​នឹង ៨០.៧៤% បើ​ធៀប​ជាមួយ​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កើនឡើង ២២,៧៩% ដែល​មាន​ត្រឹមតែ ១០,៥៦៥,៨៧៥ ស៊ីម​កាត​។​រីឯ​សេវា​អ៊ី​ន​ធឺ​ណេត​អចល័ត មាន​ចំនួន ១៤៧,៥៩៦ នាក់ ត្រូវ​នឹង ០,៩២% បើ​ធៀប​ជាមួយ​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺ​កើនឡើង ៩.១៦% ដែល​មាន​ត្រឹមតែ ១៣៥,២០៦ នាក់​។​រីឯ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​វិញ ត្រឹម​ចុងខែ​កុម្ភៈ មាន​ប្រមាណ​៦,៨ លាន​គណនី កើនឡើង​ចំនួន ២ លាន​គណនី បើ​ធៀប​តួលេខ​ចុងឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត