កម្ពុជា​ចាត់ទុក​អង្គការ​ស្បៀងអាហារ​ពិភពលោក​ជា​ដៃគូ​ដ៏​ល្អ​ជាមួយ​កម្ពុជា​

08-01-2019 5:24 pm 633
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា កម្ពុជា​បាន​ចាត់ទុកថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Program (WFP) គឺជា​ដៃគូ​ដ៏​ល្អ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា...

​លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ផ្លាស់ប្តូរ​តួនាទី​របស់​ខ្លួន​ពី​ការ​ផ្តល់​ស្បៀង​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​រស់ ទៅជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ល្អ និង​រឹងមាំ ជួយ​ដល់​យុទ្ធសាស្ត្រ​អនុវត្ត​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ។ 

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែប​នេះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​តំណាង​ថ្មី​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោកស្រី Franceseca Erdelmann និង​ប្រគល់​លិខិត​សារ​តាំងនៅ​ទីស្តីការក្រសួង ដែល​លោកស្រី​ត្រូវបាន​អង្គការ​នេះ តែងតាំង​ជា​តំណាង​ប្រចាំ​នៅ​កម្ពុជា ។​

​លោកស្រី Francesca Erdelmann បាន​ប្រាប់​កម្ពុជា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នឹង​មាន​កម្មវិធី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវ​អនុម័ត​ឆាប់ៗ​នេះ ។ 

​លោកស្រី​បន្ត​ថា ទោះបី​ផែនការ​នេះ​មិន​ទាន់​អនុម័ត​ពិតមែន តែ លោកស្រី​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​ភាពដូចគ្នា​យ៉ាងច្រើន​ទៅ​នឹង​ផែនការ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ៕

ព័ត៌មានផ្សេងទៀត