ភ្លើង​ឆេះ​អគារ​កាស៊ីណូ​យប់មិញរ​បួស​មនុស្ស​៦​នាក់​និង​ខូចខាត​សម្ភារ​មួយចំនួន​

08-01-2019 8:38 am 1287

​គ្រោះ​អគ្គីភ័យ ដែល​បាន​ឆាបឆេះ អគារ​កាស៊ីណូ កម្ពស់​១៨​ជាន់ របស់​លោក​ឧកញ៉ា កុក អាន ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​កាលពី​វេលា​យប់​ថ្ងៃទី​០៧ ខែ​មករា ម្សិលមិញ​នេះ បាន​បណ្តាលឲ្យ​របួស​មនុស្ស​៦​នាក់ (​ខ្មែរ​៥​នាក់ ចិន​ម្នាក់​) និង​ខូចខាត​សម្ភារ​មួយចំនួន​។ នេះ​បើ​តាម​ការបញ្ជាក់ ពី​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅថ្ងៃនេះ​។​

​លោកស្នងការ​បាន​បញ្ជាក់​ទៀតថា អគ្គិភ័យ​នេះ​បានចាប់ផ្តើម​ឆាបឆេះ​នៅ​ម៉ោង​៩៖៣៥​នាទី​យប់ និង​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​២​យប់​រំលង​អាធ្រា​ត ដោយបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១០​គ្រឿង​។ សម្រាប់​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ជណ្តើរយន្ត នៅ​ជាន់​ទី​៤​នៃ​អាគារ​។ យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​លម្អិត ពី​ទំហំ​នៃ​ការ​ខូច​ឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត