អាមេរិក​បញ្ជូន​នាវា​ពិឃាតទៅ​សមុទ្រ​ចិន​ខាងត្បូង

07-01-2019 2:47 pm 1431

​នាវា USS McCampbell​របស់​អាមេរិក ត្រូវបាន​បញ្ជា​ឲ្យ​បោះពួយ​ទៅ​ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល នៅឯ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្រោម​ប្រតិបត្តិការ "​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​" ដើម្បី​បង្ហាញ​ពី​ជំហរ ប្រឆាំងនឹង​ចិន​ដែល​ទាមទារ កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​។ ភ្លាមៗ​មិនទាន់​មានប្រតិកម្ម​យ៉ាងណា ពី​ទីក្រុង​ប៉េកាំង​នៅឡើយ​ទេ តែ​រាល់ដង​នៅពេល​មាន​នាវា​ធ្វើដំណើរ​ទៅ​ក្បែរ​កោះ​ជម្លោះ​នោះ ចិន​តែងតែ​ប្រតិកម្ម​ឆ្លើយតប បែប​មិន​ពេញចិត្ត​ឡើយ​។​

​រឿងនេះ​កើតឡើង​ស្រប​ពេលដែល មន្ត្រី​ចិន​និង​អាមេរិក ចាប់ផ្តើម​ចរចា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ត​ទល់មុខ​គ្នា​លើកដំបូង តាំងពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​ស៊ី ជី​ង​ពី​ន​ប្រធានាធិបតី​ចិន ព្រម​ពន្យារពេល​តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​ចំនួន​៩០​ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត