តុលាការ​​បដិសេធ​​ការស្នើ​​ពី​ក្រុម​មេធាវី​​ដែល​ទាមទារ​​ទម្លាក់​បទ​ចោទ​​លើ​លោក​កឹម សុខា​​

06-01-2019 2:11 pm 2653
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន បដិសេធ​ពាក្យស្នើសុំ របស់​សហ​មេធាវី​ការពារ​សិទ្ធិឲ្យ​លោកកឹម សុខា ដែល​បានដាក់​ពាក្យស្នើសុំ​ទៅកាន់​តុលាការ​ដើម្បី​ទម្លាក់​បទចោទប្រកាន់​លើ​លោក​កឹម សុខា​។​

​ដីកា​សម្រេច​របស់​តុលាការ​ក៏បាន​បង្ហាញថា សំណុំរឿង​លោក​កឹម សុខា ស្ថិតនៅ​ក្នុងដំណាក់កាល​ស៊ើបសួរ​។ ចៅក្រម​ស៊ើបសួរ​ត្រូវ​ចាត់​និតិ​វិធី ដើម្បី​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យបាន​ពេញលេញ និង​គ្រប់គ្រាន់​ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន ហើយ​បាន​បញ្ជាក់ថា សំណុំរឿង​លោក​កឹម សុខា កំពុងដំណើរការ​ទៅមុខ ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​។​

​បញ្ជាក់បន្ថែម​តាមរយៈ​បណ្តាញ​សារព័ត៌មាន ក្នុងស្រុក លោក អ៊ី រិន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បដិសេធ​រាល់​ការស្នើសុំ​លុប​បទចោទប្រកាន់​លើ​លោក កឹម សុខា ពី​សំណាក់​មេធាវី​របស់លោក​កឹម សុខា ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុម​មេធាវី​របស់លោក កឹម សុខា បាន​ដាក់សំណើ​ជាថ្មី​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​ទម្លាក់បទ​ចោទ​ចេញពី​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។​

​ទាក់ទង​សំណុំរឿង​លោក​កឹម សុខា​នេះដែរ សាក្សី​ថ្មី​មួយរូប​ទៀត ទើបនឹង​ត្រូវបាន តុលាការ​កោះហៅ​ឲ្យចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ មករា ខាងមុខ គឺ​លោក​គង់ គាំ អតីត​សមាជិក​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គួរ​បញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អាធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​បទចោទប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ លោក​អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​មកដល់ពេលនេះ តុលាការ​នៅ​មិនទាន់​ធ្វើ​ការចោទប្រកាន់ យ៉ាងណា​លើ​លោក​កឹម សុខា​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា រួមទាំង​សហគមន៍​អន្តរជាតិ​ផង កំពុង​តាមដាន​ករណីនេះ និង​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា ទម្លាក់​បទ​ចោទ​ទាំងអស់​លើ​លោក​កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​៕ 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត

 ​លោក​កឹម សុខា​ផ្ដើម​យក​ជំនួយ​ជួយ​ដល់​​ពលរដ្ឋ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​លើកដំបូង​​

 ​មេធាវី​លោក​កឹម សុខា​ម្នាក់​​បង្ហោះ​សារ​ពាក់ព័ន្ធ​សិទ្ធិ​​មាន​មេធាវី​របស់លោក​កឹម សុខា​​

 អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បកស្រាយ​៥​ចំណុច​ជុំវិញ​សំណុំរឿង​លោក​កឹម សុខា​

 ​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​ការពន្យា​ពេល​បើក​សវនាការ​លោក​កឹម សុខា​អាចជា​ហេតុផល​នយោបាយ​​

 ​លោក​កឹម សុខា​​ចង់ឃើញ​ឆ្នាំ​ថ្មី​២០២១​​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​​

លោក កឹម សុខា ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា

 ​ភាពខុសគ្នា​​នៃ​ឥរិយាបទ​នយោបាយ​​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​​

លោក កឹម សុខា ប្រកាស​គាំទ្រ​ចំពោះការ​ត្រៀម​ថវិកា​ក្នុង​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩

 ​ទស្សនៈ​អ្នកវិភាគ​​ជុំវិញ​សារ​លោក​កឹម សុខា​​និង​ការវិល​ចូល​ស្រុក​របស់​លោកស្រី​មូរ សុខ​ហួរ​​

 សកម្មភាព​មនុស្សធម៌​នៅ​ភាគឦ​សាន្ត​លោក​កឹម សុខា​ស​សើរ​និង​រិះគន់​សមត្ថកិច្ច​មួយចំនួន​