គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹក ថ្ងៃទី៥ ខែមករា បានចេញសេចក្តីថ្លែងការណ៍ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គណបក្សនេះ យល់ឃើញថា ការផ្លាស់ប្តូរទីផ្សារបន្លែទៅជាយក្រុង គឺជារឿងល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង និងគ្រប់គ្រងគុណភាពបន្លែផ្លែឈើមានប្រសិទ្ធភាព ។ ប៉ុន្តែ គណបក្សនេះ មិនគាំទ្រចំពោះការលុបបឹងធម្មជាតិ ដើម្បីបង្កើតផ្សារបន្លែទេ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការរក្សាបឹងធម្មជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងរាជធានី ដើម្បីសោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅភ្នំពេញ ។ គណបក្សនេះ ក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាល ពិចារណាឡើងវិញ ដោយយកចិត្តទុកដាក់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការសម្រេចលុបបឹងតាមោក ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមស្តាប់កិច្ចសម្ភាសន៍រវាងលោក ឡឹក សុធា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងវិទ្យុវាយោ ដែលរៀបចំជូនដោយ គង់ ឧត្តម …