ត្រប់​ពុតលំញងជា​បន្លែ​និង​ជា​ថ្នាំកែរោគ​និង​សម្រស់​

03-01-2019 6:21 pm 1168

​ផ្លែ​ត្រប់ពុតលំញង ជា​បន្លែ​ប្រើ​សម្រាប់​បង់​ក្នុង​សម្ល ដូចជា​កកូរ ប្រហើ​… និង​ទទួលទាន​ជា​អន្លក់​ទឹកគ្រឿង​យ៉ាង​ឆ្ងាញ់​ពិសា​។ បន្ថែម​លើ​នេះ ដើម ស្លឹក និង​ផ្លែ​ត្រប់​ពុតលំញង ត្រូវបាន​ប្រើប្រាស់​ជា​ឱសថ សម្រាប់​កែរោគ និង​សម្រស់ មួយចំនួន​ផងដែរ​។ ដើម​ស្ងួត​របស់​វា អាច​យក​ដាំទឹក​ពិសា ធ្វើជា​ថ្នាំ​ជួយ​រំលាយ​អាហារ បញ្ចុះ​ទឹកនោម ព្យាបាល​ស្នាម​ជាំខ្មៅ ។ 

​ចំណែក​ស្លឹក​ស្រស់ៗ អាច​យកមក​បុក​ឲ្យ​ម៉ដ្ឋ ប្រើ​លាប​បំពោ​ក លើ​ស្បែក​ដែល​ត្រូវ​ថ្ងៃ​រោល​។ រីឯ​ឫស​ស្រស់​របស់​ត្រប់ពុតលំញង​វិញ អាច​យកមក​បុក​លាប ព្យាបាល​អាការ​ប្រះ​កែង​ជើងបាន​។ ផ្លែ​ត្រប់ពុតលំញង សម្បូរ​ទៅដោយ​ជីវជាតិ​ប្រូតេអ៊ីន សារធាតុ​ប្រភេទ​កម្តៅ ស្ករ កាក​សរសៃ កាល់ស្យូម និង​ផូរ​ស្វ័​រ​៕ ប្រភពៈ​ankth 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត