រដ្ឋមន្ត្រី​ការពារជាតិ​បំពាក់​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤​ជូន​លោក​ឃឹម ប៊ុន​សុង​

03-01-2019 10:17 am 1658

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ ដល់ នាយទាហាន​ចំនួន​២៨​រូប ដែល​ក្នុងនោះ មាន​ថ្នាក់ នាយ​ឧត្តមសេនីយ៍ ១​រូប ឧត្តមសេនីយ៍ឯក​៣​រូប ឧត្តមសេនីយ៍ទោ​៨​រូប និង​ឧត្តមសេនីយ៍ត្រី ១៦​រូប​។ ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ (​ផ្កាយ​មាស​៤) ត្រូវបាន​បំពាក់​ជូន​លោក​ឃឹម ប៊ុន​សុង អតីត​អភិបាលខេត្ត​សៀមរាប បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

​សូមបញ្ជាក់​ថា ការបំពាក់​ឋានន្តរស័ក្តិ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា​៕


ព័ត៌មានផ្សេងទៀត