ឆ្នាំ​២០១៨​កម្ពុជា​បង្ក្រាប​បទ​លើ្មស​ផ្សេងៗ​តាម​ព្រំដែន​៥១៩៣​លើក​

02-01-2019 12:18 pm 896

លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានឲ្យដឹងថា របាយការណ៍ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ បានបង្ហាញ​ថា ឆ្នាំ​២០១៨​កន្លងទៅនេះ កងទ័ពជើងគោក បាន​សហការ និង​ម្ចាស់ការ​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ សរុប​បាន​ចំនួន ៥,១៩៣​លើក (​ព្រំដែន​កម្ពុជា​-​ថៃ ២,៤៩៧​លើក កម្ពុជា​-​វៀតណាម​១,២៥០​លើក កម្ពុជា​-​ឡាវ​១,៤៤៦​លើក​)​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ​៕

ព័ត៌មានផ្សេងទៀត