លោក​ផៃ ស៊ី​ផាន​៖​​រឿង​អាទិភាព​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​​ក្នុង​ឆ្នាំ​២០១៩​គឺ​រក្សា​សន្តិភាព​​

01-01-2019 5:28 pm 1627

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ថ្មី​នេះ រឿង​អាទិភាព​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​គឺ​ថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ជូន​ប្រទេសជាតិ ជា​បន្តទៀត​។ លោក​បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ការថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺធ្វើឡើង​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ការពង្រឹង​នីតិរដ្ឋ ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ ក្នុងនោះ​លោក​ក៏បាន​គូសបញ្ជាក់ ពី​រឿង​កំណែទម្រង់​ប្រព័ន្ធតុលាការ​ផងដែរ ដើម្បី​ផ្ដល់​ជំនឿ​ដល់​មហាជន​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក​ផៃ ស៊ី​ផាន ដោយផ្ទាល់​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត