អត្ថន័យ​​នៃ​ពាក្យ​​«​សង្ហា និង សង្ហា​រ​»​

30-12-2018 2:46 pm 14524

​ពាក្យ​«​សង្ហា​» និង​«​សង្ហា​រ​» ជា​ពាក្យ​ពីរ មានន័យ​ដាច់ដោយឡែក​ពីគ្នា​។​

​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពន្យល់​ដូចតទៅ​៖

«​សង្ហា​» ថ្នាក់​ពាក្យ​ជា .​គុ​. មានន័យថា ដែល​រុងរឿង​, មាន​រួប​ល្អ​អង់អាច​, ឆើត​ឆាយ​, ស្រស់​, ស្រស់បស់​។​
​ឧទាហរណ៍​៖ រូបឆោម​សង្ហា តែងខ្លួន​យ៉ាង​សង្ហា ....​។​

«​សង្ហា​រ​» មានន័យ ពីរបែប​៖

​ន័យ​ទី​១ គឺ មាន​ថ្នាក់​ពាក្យ​ជា .​ន​. គឺ ការនាំយក​, ការបំព្រួញ​, សង្ខេប​, ការរួបរួម​, ការទម្លាយ​បង់​, ការបំផ្លាញ​, ការបំបាត់​បង់​, ការ​ផ្តាច់ផ្តិល​។ ខ្មែរ​ប្រើ​ជា .​កិ​. សំដៅ​សេចក្តី​ថា «​បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់​»​។​
​ឧទាហរណ៍​៖ សង្ហារ​ជីវិត គឺ​ផ្តាច់ផ្តិល​ជីវិត​។​

​ន័យ​ទី​២ គឺ ថ្នាក់​ពាក្យ​ជា .​ន​. មានន័យថា ត្រា​សម្រាប់​ក្សត្រិយ៍​, ត្រា​ផែនដី​, ព្រះ​លញ្ឆករ​។ 
​ឧទាហរណ៍​៖ បោះ​ព្រះសង្ហារ​

(​ដកស្រង់​ពី វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ  ទំព័រ ១២៤៥-១២៤៦)

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត