រញ្ជួយ​ដី​​កម្រិត​៦.៩​រ៉ិ​ចទ័​រ​វាយ​ប្រហារ​ភាគ​ខាងត្បូង​​ប្រទេស​ហ្វីលីពីន​

29-12-2018 1:11 pm 1334
រូបភាពផែនទីបង្ហាញទីតាំងរងគ្រោះ

​រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ច​ទ័របាន​វាយប្រហារ​នៅ​កោះ​មិន​ដា​ណាវ ស្ថិតក្នុង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៩​ធ្នូ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​តាមដាន​ភូមិសាស្ដ្រ​អាមេរិក​។ រញ្ជួយ​ដី​វាយប្រហារ​ភាគ​ខាងកើត​ទីក្រុង​General Santos​ចម្ងាយ​១៩៣​គីឡូម៉ែត្រ ក្នុង​ជម្រៅ​៥៩​គីឡូម៉ែត្រ​។ ដំបូង​ឡើយ​វា​មាន​ទំហំ​៧.២​រ៉ិ​ចទ័​រ ប៉ុន្ដែ​បាន​ថយចុះ​មក​នៅត្រឹម​៦.៩​រ៉ិ​ចទ័​រវិញ​។ ក្រោយ​រញ្ជួយ​ដី​ក៏មាន​ការព្រមាន​ពី​រលក​ស៊ូណាមិ នៅក្នុង​ផ្នែក​មួយចំនួន​នៃ​តំបន់​ប៉ាស៊ីហ្វិក​ផងដែរ​។ 

​ភ្លាមៗមជ្ឈមណ្ឌល​ព្រមាន​ពី​រលក​ស៊ូណាមិ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​និយាយថា រលក​ស៊ូណាមិ​អាច​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​តំបន់​រងគ្រោះ ទាំង​នៅ​ក្នុងប្រទេស​ហ្វីលីពីន​និង​ឥណ្ឌូនេស៊ី  ​វា​មាន​កម្ពស់​មិន​ដល់​៣០​សង់ទីម៉ែត្រទេ​​ ប៉ុន្ដែ​ការព្រមាន​ត្រូវដកចេញ​វិញ ក្រោយ​​បន្ដតាម​ដាន​​យ៉ាង​​យក​ចិត្ដ​​ទុក​ដាក់។ រហូត​មកដល់ពេលនេះ មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​នៅឡើយ​៕

 ពាក្យគន្លឹះ  ហ្វីលីពីនរញ្ជួយដី

ព័ត៌មានផ្សេងទៀត