ក្រសួង​ការងារ​​ឱ្យ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​​ជូន​កម្មករ​២​ដង​ក្នុង​មួយឆ្នាំ​​

29-12-2018 10:24 am 1862

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ជូន​កម្មករនិយោជិត ដែល​បាននិងកំពុង​ប្រើប្រាស់​កិច្ចសន្យា​ការងារ មាន​ថិរវេលា​មិន​កំណត់ នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ដង​ក្នុង​មួយឆ្នាំ គឺ​ក្នុង​ខែមិថុនា និង​ខែធ្នូ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។ នេះ​បើតាម​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បាន​បញ្ជាក់ថា ការទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ របស់​កម្មករនិយោជិត ដែល​មានមុខ​ឆ្នាំ​២០១៩ ក្រសួង​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ ក្នុង​ការតម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន អនុវត្ត​កាតព្វកិច្ច​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​។​ក្នុងអំឡុងពេល​នៃ​ការទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា ដែល​បងប្អូន​កម្មករ​និយោជិត​មាន ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ​មិនទាន់បាន​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត​៕


ព័ត៌មានផ្សេងទៀត