រញ្ជួយ​ដី​​កម្រិត​៥.៨​រ៉ិ​ចទ័​រ​វាយ​ប្រហារ​​នៅ​ឥណ្ឌូនេស៊ី​​បង្ក​ការ​ភ័យ​​ស្លន់ស្លោ​​ជាថ្មី​

28-12-2018 2:43 pm 1343
រូបភាព​ផែនទី​បង្ហាញ​ពីការ​រញ្ជួយដី

​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​អាមេរិក​បានឲ្យដឹងថា រញ្ជួយ​ដី​កម្រិត​៥.៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅ​ខេត្ដ​ភាគ​ខាងកើត​ប្រទេស​West Papua​នា​ថ្ងៃទី​២៨​ធ្នូ​នេះ​។ រញ្ជួយ​ដី​បង្ក​ការ​ភ័យ​ស្លន់ស្លោ​បន្ថែមទៀត​ដល់​ប្រជាជន​ឥណ្ឌូនេស៊ី បន្ទាប់ពី​ទើប​រងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ​។ ដំបូង​ឡើយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ប្រកាសថា រញ្ជួយ​ដី​មាន​ទំហំ​រហូតដល់​៦.១​រ៉ិ​ចទ័​រ ហើយ​មាន​ចលនា​ខ្លាំងណាស់​ក្នុងពេល​ប៉ុន្មាន​វិនាទី នៃ​ការវាយប្រហារ​នៅក្បែរ​ទីក្រុង​Manokwari ក្នុង​ជម្រៅ​៥៥​គីឡូម៉ែត្រ ប៉ុន្ដែ​ពុំមាន​សញ្ញា​បង្ហាញថា​បង្ក​ជា​រលក​ស៊ូណាមិ​ទេ​។ ពេលនេះ​នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍ ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​។​

​សូម​រម្លឹកថា ឥណ្ឌូនេស៊ី​ទើបតែ​រងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​នៅ​ឆ្នេរសមុទ្រ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ជ្វា កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ រលក​ស៊ូណាមិ​បង្កឡើង​ដោយសា​រ​បន្ទុះ​ភ្នំភ្លើង បានសម្លាប់​មនុស្ស​ជាង​៤០០​នាក់ របួស​ជាង​១​ពាន់​នាក់ រួមទាំង​ខូចខាត​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ី​ រញ្ជួយដី

ព័ត៌មានផ្សេងទៀត