ឥណ្ឌា​៖​​ស្ដ្រី​វ័យ​៤៧​ឆ្នាំ​​កាត់​ប្រដាប់​ភេទ​​បុរស​ម្នាក់​ចោល​​ដោយ​ខឹង​តាម​រំខាន​ពេក​

28-12-2018 9:31 am 38606
រូបភាពស្ដ្រីដែលរងការចោទប្រកាន់ពីការវាយប្រហារលើបុរសជាអ្នកជិតខាង

​តាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មាន​ស្ដ្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​កាត់​ប្រដាប់ភេទ​បុរស​ម្នាក់​ចោល ដោយសារតែ​បុរស​រូបនោះ​ចេះតែ​តាម​រំខាន​នាង ប្រាប់ថា​ស្រឡាញ់​នាង​ចង់​រួមភេទ​ជាមួយ​នាង​។ ហេតុ​ការណ៏ដ៏​គួរឲ្យភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅពេល​ស្ដ្រី​វ័យ​៤៧​ឆ្នាំ សមគំនិត​នឹង​បុរស​ពីរ​នាក់​ទៀត លួងលោម​បុរស​ជា​ជនរងគ្រោះ​ទៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ទីក្រុង​ម៉ុម​បៃ ក្រោយមក​ស្ដ្រី​រូបនេះក៏​នាំ​បក្សពួក​ធ្វើ​សកម្មភាព គឺ​កាត់​ប្រដាប់ភេទ​បុរសរងគ្រោះ​ចោល​តែម្ដង​។ បុរសរងគ្រោះ​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។​

​ប៉ូលិស​បានឲ្យដឹង​ដែរថា ស្ដ្រី​ម្នាក់និង​បក្សពួ​កពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង​។ ប៉ូលិស​មិន​បានបង្ហាញ​អត្ដ​សញ្ញាណ​ពួកគេ​ច្បាស់លាស់​ទេ ខណៈ​ការស៊ើបអង្កេត​មិនទាន់​បញ្ចប់​នៅឡើយ​។ បុរស​ជនរងគ្រោះ​វ័យ​២៧​ឆ្នាំ បាន​ព្យាយាម​សុំ​ស្ដ្រី​វ័យ​៤៧​ឆ្នាំ​ខាងលើ​រួមភេទ ហើយ​បាន​ប្រាប់​ស្វាមី​ស្ដ្រី​រូប​នោះថា​គេ​ស្រឡាញ់​នាង ជាហេតុ​បណ្ដាលឲ្យ​ប្ដី​ប្រពន្ធ​ទាំងពីរ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​។ ក្រោយមក​ស្ដ្រីជា​ជនបង្កក៏​រួមជាមួយ​គ្នីគ្នាក៏​នឹកឃើញ​វិធី​នេះ​ដើម្បី​សងសឹក​។​

​សូម​រម្លឹកថា ក្នុង​ឆ្នាំ​២០១៧​មាន​ស្ដ្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ ក៏បាន​កាត់​ប្រដាប់ភេទ​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​រំលោភ​នាង​នៅ​ក្នុងផ្ទះ​ចោល​ដែរ​។ ឥណ្ឌា​គឺជា​ប្រទេស​ដែលមាន​កំណត់ត្រា​អាក្រក់​បំផុត ពី​អំពើហិង្សា​ផ្លូវភេទ​។ យោងតាម​តួលេខ​ថ្មីៗ​នេះ​បានឲ្យដឹងថា ជា​មធ្យម​មាន​មនុស្ស​ជាង​១០០​នាក់ ត្រូវបាន​រាយការណ៍​ថា​ត្រូវបាន​គេ​រំលោភ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ឆ្នាំ​២០១៦៕

 ពាក្យគន្លឹះ  ពីនេះពីនោះឥណ្ឌា

ព័ត៌មានផ្សេងទៀត