លោក​ម៉េត មាស​ភក្ដី​ថា​​កម្មករ​ព្រម​ចុះទៅ​ប្រមូល​សំរាម​វិញ​​ក្រោយ​មាន​ការចរចា​​

27-12-2018 4:36 pm 1316

​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ជាង​២​ពាន់​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​នោះទេ ដោយ​ពួកគេ​បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់​ផ្សេងៗ ដូច​កម្មករ​រោងចក្រ​ផងដែរ​។ បញ្ហា​នេះ​ជាហេតុ​ធ្វើឲ្យ​សំរាម​កកស្ទះ​នៅតា​មដង​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​សាលា​ក្រុងភ្នំពេញ លោក​ម៉េត មាស​ភក្ដី បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ព្រម​ចុះទៅ​ប្រមូល​សំរាម​វិញ​ហើយ បន្ទាប់ពី​មាន​ការចចា​ត្រូវ​រូ​វ​គ្នា​។ តើ​លក្ខខណ្ឌ​អ្វីខ្លះ ទើប​ធ្វើឱ្យ​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ព្រម​ចុះទៅ​ប្រមូល​សំរាម​វិញ​? ជា​បន្ត​សូម​ស្ដាប់​កិច្ចសម្ភាសន៍​របស់​វិទ្យុ​វា​យោ ជាមួយ​លោក​ម៉េត មាស​ភក្ដី អ្នក​សាលា​ក្រុងភ្នំពេញ​ដូចតទៅ​………

​សំឡេង​៖

ព័ត៌មានផ្សេងទៀត