ទូត​អាមេរិក​នៅ​កម្ពុជា​ផ្អាក​បង្ហោះ​ព័ត៌មាន​មួយ​រយៈ ដោយសារ​បញ្ហា​ថវិកា​

27-12-2018 3:11 pm 1125

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​ពី​ការផ្អាក​ផ្តល់ព័ត៌មាន និង​រូបភាព​ថ្មីៗ បណ្តោះអាសន្ន នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ដោយសារ​តែ​ជួប​បញ្ហា​ថវិកា ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។  

​តាមរយៈ Facebook របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ បានបញ្ជាក់​ថា​៖ «​ដោយសារ​មាន​បញ្ហា នៅ​ក្នុង​ការកំណត់​ការបែងចែក ថវិកា​សម្រាប់​ចំណាយ ក្នុង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គណនេយ្យ​នេះ នឹង​មិន​មាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ថ្មីៗ​ទៀងទាត់​ទេ រហូត​ទាល់តែ​កិច្ចដំណើរការ​ការងារ មាន​ភាព​ពេញលេញ​ឡើងវិញ ដោយ​លើកលែង​តែ​ករណី​ព័ត៌មាន​បន្ទាន់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​។ សេវា​ទាក់ទង​នឹង​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ទាំងអស់ ដែល​បាន​កំណត់​ពេល​រួចហើយ នៅ​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ នឹង​បន្ត​ធ្វើ​ដដែល​»៕

ព័ត៌មានផ្សេងទៀត