លោក​Trumpទៅសួរសុខទុក្ខ​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​ស្ងាត់ៗបង្ក​ការផ្ញាក់ផ្អើល

27-12-2018 8:52 am 1667

ប្រធានាធិបតី​អាមេរិក លោក Donald Trump​និង​ជំទាវ​ទីមួយ​លោកស្រី​Melania Trump បាន ពញ្ញាក់​អារម្មណ៍​កងទ័ព​អាមេរិក ដែល​ឈរជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​ទ័ព នៅ​ថ្ងៃ​ពុធ មិន​ប្រាប់​កងទ័ព​ឲ្យដឹង​ជាមុន​។ ដំណើរ​ទស្សនកិច្ច​ស្ងាត់ៗ​របស់លោក​ត្រាំ បានធ្វើឲ្យ​កងទ័ព​មាន​ការផ្ញាក់ផ្អើល និង​ស្រែ​ហ៊ោ​រ​កញ្ច្រៀវ អបអរសាទរ ចំពោះ​វត្តមាន​របស់​ប្រធានាធិបតី ។ លោក​ត្រាំ​បាន​និយាយថា គោលបំណង​នៃ​ការបំពេញ​ទស្សនកិច្ច​នៅទីនេះ ដើម្បី​ថ្លែង​អរគុណ កងទ័ព​អាមេរិក ដែល​បាន បំពេញបេសកកម្ម​ប្រកបដោយ​ជោគជ័យ និង​ការលះបង់​គ្រប់បែបយ៉ាង​របស់​ពួកគេ នៅលើ​ទឹកដី​បរទេស​។ 

​ចាប់តាំងពី​ក្លាយជា​ប្រធានាធិបតី​រយៈពេល​២​ឆ្នាំ នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ត្រាំ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព al-Asad ស្ថិតនៅ​ភាគ​ខាងលិច​រដ្ឋធានី  Baghdad​។ សូមបញ្ជាក់ថា បច្ចុប្បន្ន​អាមេរិក​រក្សា​កងទ័ព នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ចំនួន​ប្រហែល​៥ ០០០​នាក់ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ប្រឆាំងនឹង​ក្រុម​IS ដែល​នៅ​សេសសល់​ក្នុងប្រទេស​នេះ​៕

ព័ត៌មានផ្សេងទៀត