រលក​ស៊ូណាមិ​ឥណ្ឌូនេស៊ី៖មនុស្ស​ស្លាប់​កើន​ពី​៤៣ដល់​ជិត​៤០០​នាក់​

25-12-2018 9:24 am 1138

​មនុស្ស​ស្លាប់​ដោយសារតែ រលក​យក្ស​ស៊ូណាមិ វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អ្នកស្លាប់​បាន​កើន​ដល់​៣៧៣​នាក់ ខណៈ​ដំបូង​ក្រោយ​រង​ការវាយប្រហារ គេ​រកឃើញ​អ្នកស្លាប់​ចំនួន​៤៣​នាក់​។ នៅក្នុង​នោះ​ផងដែរ មនុស្ស ១ ៤៥៩​នាក់​ទៀត​បាន​រងរបួស និង​១២៨​នាក់​បាត់​ខ្លួន​។ មន្ត្រី​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី និយាយថា ចំនួន​ជនរងគ្រោះ​នឹង​នៅតែ​បន្ត​កើនឡើង​ទៀត​។​

​គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ តំបន់​ស្ថិតនៅ​ចន្លោះ​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២​ធ្នូ បានធ្វើឲ្យ​បាក់​អគារ បំផ្លាញ​លំនៅស្ថាន​ប្រជាជន ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ រញ្ជួយ​ដី​នេះ​បង្កឡើង​ក្រោយពេល​ភ្នំភ្លើង​Krakatoa​ផ្ទុះ​។ ក្រុម​អ្នកជំនាញ​បានចេញ​ការព្រមាន​ថា រលក​យក្ស​ស៊ូណាមិ​អាច​នឹង​វាយប្រហារ​ជាថ្មី​ម្ដងទៀត ខណៈ​ភ្នំភ្លើង​នេះ​មាន​សកម្មភាព​ជាថ្មី កាលពី​ថ្ងៃអាទិត្យ​៕


ព័ត៌មានផ្សេងទៀត