ចំនួន​​មនុស​ស្លាប់​​ដោយសារ​​រលក​ស៊ូណាមិ​​នៅ​ឥណ្ឌូនេស៊ី​​​កើន​ដល់​​​ជិត​​៣០០​នាក់​

24-12-2018 2:19 pm 1411
រូបភាព​ជនរងគ្រោះ​ដោយសារ​រលកស៊ូណាមិ

​ក្រោយពី​ក្រុម​ជួយសង្គ្រោះ​ស្វែងរក​ឃើញ​សាកសព​បន្ថែម​ថ្ងៃទី​២៤​ធ្នូ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ជ្វា​ប្រទេស​ឥណ្ឌូនេស៊ី បាន​កើនឡើង​ដល់​ជិត​៣០០​នាក់​ហើយ​។ ក្រៅពីនេះ​មាន​មនុស្ស​ជាង​១​ពាន់​នាក់​រងរបួស និង​បន្ដ​បាត់​ខ្លួន​ជាង​៥០​នាក់ ជម្លៀស​ខ្លួន​ជាង​១​ម៉ឺន​នាក់​។​

​គ្រោះ​រញ្ជួយ​ដី​ដែល​វាយប្រហារ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២២​ធ្នូ បានធ្វើឲ្យ​បាក់​អគារ បំផ្លាញ​លំនៅស្ថាន​ប្រជាជន ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ រញ្ជួយ​ដី​នេះ​បង្កឡើង​ក្រោយពេល​ភ្នំភ្លើង​Krakatoa​ផ្ទុះ​។ ចន្លោះពេល​ដែល​ភ្នំភ្លើង​នេះ​មាន​សកម្មភាព​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ ក្រុម​អ្នកជំនាញ​បានចេញ​ការព្រមាន​ថា រលក​យក្ស​ស៊ូណាមិ​អាច​នឹង​វាយប្រហារ​ជាថ្មី​ម្ដងទៀត​។ ដូច្នេះ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ឥណ្ឌូនេស៊ី បានប្រកាសឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន និង​មិនគួរ​ធ្វើ​សកម្មភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​ឡើយ​៕​

ព័ត៌មានផ្សេងទៀត