ភាសា​កាយវិកា​បង្ហាញថា ទារក​កំពុង​ស្ត្រេ​សឬ​កំពុង​ឃ្លាន​

24-12-2018 10:15 am 1182

​ទារក​ដែល​ទើបនឹង​កើត​ថ្មីៗ ដ្បិត​មិន​អាចនិយាយបាន ប៉ុន្តែ ពួកគេ​បានបង្ហាញ​ឲ្យ​អ្នក​ដឹង ថា​ពួកគេ​កំពុងមាន​អារម្មណ៍​បែបណា តាមរយៈ​ភាសា​កាយវិកា​។ បើតាម​ការចុះផ្សាយ ដោយ​គេហទំព័រ​សុខភាព និង​សម្រស់​ភាសា​បរទេសមួយ បានឲ្យដឹងថា នៅពេលដែល​ទារក​ក្តាប់ដៃ​ណែន គឺ​កំពុង​ចង់​ប្រាប់​ឲ្យ​អ្នក​ដឹង ថា ពេលនេះ​ទារក​កំពុងមាន​អារម្មណ៍​ស្ត្រេ​ស ឬក៏​កំពុង​ឃ្លាន​។ ពេលខ្លះ ការយក​ដៃ​ចាប់ទាញ​ត្រចៀក​ខ្លួនឯង អាចជា​សញ្ញា​បង្ហាញថា ធ្មេញ​របស់​ទារក​ចាប់ផ្តើម​ដុះ​ហើយ​។ ដូច្នេះ សូម កុំ​មើលស្រាល​ពី​សារៈសំខាន់ នៃ​ភាសា​កាយវិកា​របស់​ទារក ហើយ​អ្នក​គួរ​ចាប់អារម្មណ៍ និងតាមដាន ​កាយវិកា​ផ្សេងៗ​ទៀត​របស់​ទារក ដើម្បី​អាច​ដឹងថា​ពួកគេ កំពុង​ត្រូវការ​អ្វី និង​កំពុង​កើត​អ្វី​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត