រលក​ស៊ូណាមិ​​អាច​វាយប្រហារ​​ឥណ្ឌូនេស៊ី​ជាថ្មី​​ខណៈ​មនុស្ស​ស្លាប់​​កើន​ដល់​​ជាង​២០០​នាក់​

24-12-2018 8:41 am 1780
រូបភាព​បន្ទុះភ្នំភ្លើង​ដែលបង្ក​ជារលក​ស៊ូណាមិ

​បើតាម​អ្នកជំនាញ​បានចេញ​ការព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា រលក​យក្ស​ស៊ូណាមិ អាច​នឹង​វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី​បន្ថែមទៀត ដោយសារតែ​ភ្នំភ្លើង​នៅ​បន្ដ​មាន​សកម្មភាព​នៅឡើយ​។ បន្ទុះ​ភ្នំភ្លើង​Anak Krakatau​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ថ្មីៗ​នេះ ជា​មូលហេតុ​បណ្ដាលឲ្យមា​នរលក​ស៊ូណាមិ វាយប្រហារ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ជ្វា​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​២២២​នាក់ របួស​ជាង​៨០០​នាក់​របួស ខណៈ​បាត់​ខ្លួន​ជាច្រើន​នាក់​។​

​ចំពោះ​ភ្នំភ្លើង​Anak Krakatau​នៅ​មិនទាន់​បញ្ឈប់​សកម្មភាព​ទេ ជាហេតុ​បណ្ដាលឲ្យមាន​ការព្រួយ​បារម្ភ​ថា រលក​យក្ស​ស៊ូណាមិ​អាច​នឹង​បន្ដ​វាយប្រហារ​ថែមទៀត​។ ពេលនេះ​ក្រុម​ជំនាញ​កំពុង​សិក្សា​យ៉ាង​យកចិត្ដទុកដាក់ ពី​លទ្ធភាព​ដែល​អាច​កើតមាន​រលក​ស៊ូណាមិ​ជាថ្មី ប៉ុន្ដែ​ការសិក្សា​នេះ​មាន​ផលវិបាក​ខ្លាំង​ហើយ​ត្រូវ​ចំណាយពេល​យូរ​។ ក្នុង​ចន្លោះ​ពេលនេះ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ឥណ្ឌូនេស៊ី បានប្រកាសឲ្យ​ប្រជាជន​ត្រូវមាន​ការប្រុងប្រយ័​ត្ន និង​មិនគួរ​ធ្វើ​សកម្មភាព​ណាមួយ​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ឡើយ​៕

ព័ត៌មានផ្សេងទៀត