មនុស្ស​ស្លាប់ដោយសារ​រលក​យក្ស នៅ​ឥណ្ឌូនេស៊ីកើន​ដល់​ជាង​៦០​នាក់​

23-12-2018 11:58 am 935
ភ្នំភ្លើងដែលផ្ទុះកាលពីថ្ងៃសៅរ៍

​មនុស្ស​ស្លាប់​ដោយសារតែ​បន្ទុះ​ភ្នំភ្លើង បង្ក​ជា​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​លើ​តំបន់​ជុំវិញ​ច្រក​សមុទ្រ Sunda ដែល​ស្ថិតនៅ​ចន្លោះ​កោះ Sumatra និង​កោះ​Java បាន​កើន​ពី​៤៣​នាក់​ដល់​៦២​នាក់​ហើយ​។ នេះ​បើតាម​ការបញ្ជាក់ ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអាទិត្យ​នេះ​។ ទន្ទឹមនឹងនោះ មនុស្ស​រាប់រយ​នាក់​របួស និង​២២​នាក់​ផ្សេងទៀត​បាត់​ខ្លួន ដោយសារតែ​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​មួយ​នេះ ដែល​កើតឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​ទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​។​

ព័ត៌មានផ្សេងទៀត