សាលាក្រុង​ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍​អំឡុង​ពេល​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​

23-12-2018 10:39 am 1473

នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ព្រមទាំង​អបអរសាទរ​បុណ្យចូលឆ្នាំ​សកល​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់ ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​គ្រប់​ប្រភេទ ហាម​ធ្វើចរាចរ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ ដោយ​ត្រូវ​ពង្វាង​ចរាចរ​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ក្តាម​វិញ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា មូលហេតុ​នៃ​ការបញ្ចៀស​ចរាចរណ៍​ខាងលើ​នេះ​គឺ​ដើម្បី​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ មាន​របៀបរៀបរយ ក៏ដូចជា​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាច​រណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត