ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៤៣នាក់ស្លាប់ និង៥៨៤នាក់របួស បន្ទាប់ពីរលកយក្សស៊ូណាមិ វាយប្រហារលើតំបន់ជុំវិញច្រកសមុទ្រ Sunda ដែលស្ថិតនៅចន្លោះកោះ Sumatra និងកោះJava កាលពីយប់ថ្ងៃសៅរ៍។ រលកយក្សដ៏កំណាចនេះ បានកើតឡើងក្រោយពីភ្នំភ្លើង Krakatoaស្ថិតនៅចន្លោះ កោះ Sumatra និងកោះJava បានផ្ទុះយ៉ាងកក្រើក បង្កជារលកយក្សស៊ូណាមិ។
លោកSutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារនេះ បានប្រាប់អ្នកការសែតនៅព្រឹកថ្ងៃអាទិត្យនេះថា« នៅពេលនេះ យើងកំពុងប្រមូលរបាយការណ៍ ដើម្បីវាយតម្លៃផលប៉ះពាល់ ពីការវាយប្រហារ ដោយរលកយក្សស៊ូណាមិ នៅច្រកសមុទ្រ Sunda ជាពិសេស គឺនៅparticularly Serang, Pandeglang និង South Lampung »។ មានការព្រមានថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ៕