ក្រុមហ៊ុន​​ហុងដា​​រកឃើញ​​សំឡេង​​ម៉ាស៊ីន​រថយន្ដ​ម្យ៉ាង​​អាច​លួង​​ឲ្យ​ទារ​ក​ឈប់​យំ​បាន​

22-12-2018 9:31 am 6362
រូបភាពក្មេងកំពុងកាន់ឡានជ័រ​ដែល​ខាងក្នុងមានប្រដាប់បំពងសំឡេង

​ហាក់ដូចជា​រឿង​ចម្លែក​បន្ដិច​នៅពេល​លឺថា មាន​សំឡេង​ម៉ាស៊ីនរថយន្ដ​ម្យ៉ាង ដែល​អាចជួយ​លួង​ឲ្យ​ទារ​កឈប់​យំ​បាន​។ ទោះបី​ស្ដាប់ទៅ​មិនគួរឲ្យ​ជឿ ប៉ុន្ដែ​វា​ជា​ការពិត​ដែល​ក្រុម​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ដ​ហុងដា​ជប៉ុន បាន​ស្រាវជ្រាវ​រកឃើញ​។ ពួកគេ​បាន​និយាយថា សំឡេង​ម៉ាស៊ីនរថយន្ដ​ម្យ៉ាង មាន​ប្រេកង់​ស្រដៀង​គ្នា​នឹង​សំឡេង ដែល​ទារក​បានលឺ​ពេល​នៅក្នុង​ស្បូន​ម្ដាយ​។​

ក្រុម​ស្រាវជ្រាវ​ក៏បាន​ពិសោធ​ដើម្បី​បញ្ជាក់ថា​តើ ទារក​ដែល​កំពុង​យំ​មានប្រតិកម្ម​យ៉ាងណា​ទៅនឹង​សំឡេង​នេះ​។ លទ្ធផល​បង្ហាញថា ទារក​១១​នាក់​ក្នុងចំណោម​១២​នាក់ ឈប់​យំ​នៅពេល​បានលឺ​សំឡេង​ម៉ាស៊ីនរថយន្ដ​។ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បន្ទប់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន​ហុងដា​ក្នុង​ទីក្រុង​តូ​ក្យូ បានរៀបចំ​ព្រឹត្ដិការណ៍​មួយ​ឲ្យ​ទារ​កស្ដាប់​ប្រដាប់​ក្មេង​លេង​ដែលមាន​រាងដូចជា​រថយន្ដ ប៉ុន្ដែ​មាន​បំពាក់​ឧបករណ៍​បំពង​សំឡេង​នៅ​ខាងក្នុង​។ ម្ដាយ​របស់​ទារក​អាយុ​៩​ខែ​ម្នាក់​និយាយថា នាង​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​កូន​របស់​នាង​ឈប់​យំ ក្រោយ​ពេលលឺ​សំឡេង​នោះ​។ 

​ក្រុមហ៊ុន​ហុងដា​ក៏បាន​បញ្ចូល​សំឡេង​បី​ផ្សេងគ្នា ជា​សំឡេង​ម៉ាស៊ីនរថយន្ដ​ប្រភេទ​ស្ពត ដែល​ជឿជាក់ថា​លឺសូរ​ស្រដៀង​គ្នា​នឹង​សំឡេង ដែល​ទារក​បានលឺ​នៅក្នុង​ស្បូន​ម្ដាយ ចូលទៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។ មន្ដ្រី​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន​ហុងដា​បាន​និយាយថា ឪពុកម្ដាយ​ក្មេង​អាច​លួង​កូនង៉ែត​របស់ខ្លួន​កុំឲ្យ​យំ តាមរយៈ​ការសាកល្បង​ចាក់​សំឡេង​ទាំងនេះ នៅក្នុង​ស្មា​ត​ហ្វូន​របស់គេ​បាន​៕

ព័ត៌មានផ្សេងទៀត