តោះ​! ទៅ​មើល​​រថយន្ដ​​Bugatti Divo​ ២០១៨ តម្លៃ​​៥.៧​លាន​ដុល្លារ​​អស្ចារ្យ​កម្រិតណា​?

21-12-2018 3:54 pm 5745
រូបភាពរថយន្ដBugatti Divo ២០១៨

Bugatti​គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដ៏​ល្បីឈ្មោះ​មួយ​របស់​បារាំង ហើយ​តម្លៃ​រថយន្ដ​របស់​ក្រុមហ៊ុន​មួយ​នេះ​ក៏​មិន​ថោក​ដែរ ព្រោះ​ជា​រថយន្ដ​បំពាក់​ឧបករណ៍​ទំនើប​។ ជាក់ស្ដែង​ដូចជា​រថយន្ដ​Bugatti Divo​ជាដើម ដែល​មានតម្លៃ​រហូតដល់​៥.៧​លាន​ដុល្លារ ដែល​តម្លៃ​នេះ​អ្នកមាន​ល្មមៗ​មិនអាច​ទិញ​ជិះ​បានទេ​។  Divo ២០១៨ ត្រូវបាន​ដាក់​បង្ហាញ​នៅក្នុង​ពិភព​រថយន្ដ​ក្រុងប៉ារីស​ក្នុង​ឆ្នាំ​២០១៨ ដែល​បច្ចុប្បន្ន​រថយន្ដ​ប្រភេទ​នេះ​កំពុង​ស្ថិតក្នុង​ដំណើរការ​ផលិត​នៅឡើយ ហើយនឹង​បង្ហាញ​រូបរាង​ជាផ្លូវការ​​នៅ​ឆ្នាំ​២០២១​។ Divo ២០១៨ អាច​បង្កើនល្បឿន​ពី​០​ដល់​៦០​ម៉ា​យ​ក្នុង​មួយ​ម៉ោង ប្រើពេល​តែ​២.៤​វិនាទី​ប៉ុណ្ណោះ ហើយ​ល្បឿន​អតិបរមា​កំណត់​គឺ​២៣៦​ម៉ា​យ​ក្នុង​មួយ​ម៉ោង ស្មើនឹង​ប្រមាណ​៣៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 

​ចង់ដឹង​វា​មាន​រូបរាង​ស្រស់ស្អាត​កម្រិតណា តោះ​ទៅ​ទស្សនា​វីដេអូ​ខាងក្រោម​៖

​ប្រភព៖ Cars Insider

ព័ត៌មានផ្សេងទៀត