លោក​គិន ភា​៖​​ការតែងតាំង​​ទីប្រឹក្សា​​ច្រើន​តាម​ក្រសួង​​ស្ថាប័ន​ មាន​ទាំង​វិជ្ជមាន​​និង​អវិជ្ជមាន​​

20-12-2018 2:24 pm 5256

​មាន​ការរិះគន់​ជាច្រើន ពី​សំណាក់​អ្នកតាមដាន​ស្ថានការណ៍​សង្គម លើ​ការតែងតាំង​ទីប្រឹក្សា​តាម​បណ្តា​ក្រសួង​និង​ស្ថប័ន​រដ្ឋ ដ៏​ច្រើន​សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន បើ​ធៀប​នឹង​អាណត្តិ​មុនៗ​។ មជ្ឈដ្ឋាន​នានា បារម្ភ​ពី​ការ ខ្ជះខ្ជាយ​ថវិកាជាតិ ខណៈ​កម្ចី​បរទេស​កាន់តែ​រីក​ធំ​គួរឲ្យ​បារម្ភ​។​

​តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥសាន ថា​ការតែងតាំង​ទីប្រឹក្សា​តាម​ក្រសួង​និង​ស្ថាប័នរដ្ឋ គឺជា​សិទ្ធិ​របស់​គណបក្សកាន់អំណាច​ដោយ​ផ្អែកលើ សំណូមពរ​ការងារ​, លក្ខណៈសម្បត្តិ គុណសម្បត្តិ​របស់​សា​ម៉ី​ជន និង​ជា​ការលើកទឹកចិត្ត និង​ជំរុញ​បង្កើន​ប្រសិទ្ធភាព​ការងារ​។ លោក​សុខ ឥសាន ហៅ​អ្នក​រិះគន់​បញ្ហា​នេះ ថា​«​មិនដឹង​ខ្យល់​» ដែល​មក​និយាយ​ចោទ​រាជរដ្ឋាភិបាល​ថា ខ្ជះខ្ជាយ​ថវិការដ្ឋ​ទៅលើ​បៀវត្ស​រ៏របស់​ទីប្រឹក្សាដ៏​ច្រើន​នោះ​។​

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​គិន ភា ក៏​ហាក់ដូចជា​ភ្ញាក់ផ្អើល​នឹង​ការតែងតាំង ទីប្រឹក្សា​តាម​ក្រសួង​ដ៏​ស្អេកស្កះ​នេះដែរ​។ លោក​ថា ក្រសួង​ខ្លះ ទីប្រឹក្សា​ដល់​រាប់រយ​នាក់ ដែល​ច្រើនជាង​អាណត្តិ​មុនៗ ដល់​ទៅ​បី​បួន​ដង​។ តែ​លោក​ថា បើ​មន្ត្រី​ទីប្រឹក្សា​ទាំងនោះ មាន​ជំនាញ​ពិតប្រាកដ​នោះ​មិន​អី​ទេ​។ លោក​មើលឃើញថា ការតែងតាំង​នេះ មាន​ទាំង​ចំណុច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង ....

​ជា​បន្ត​សូម​ស្តាប់​លោក​គិន ភា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត