តិច​និក​ជ្រើសរើស​និង​ស្តុក​គ្រាប់ពូជ​ពោត​

19-12-2018 3:40 pm 2167

​វិធី​ជ្រើសរើស​គ្រាប់ពូជ​ពោត ៖

- ជ្រើសរើស​ផ្លែ​ពោត​ដែល​ទុំ​ល្អ មាន​ទំហំ​ធំ មាន​គ្រាប់​ពេញ និង​មាន​ពណ៌​តែ​មួយ​ប្រភេទ (​មិនមែន​ពណ៌​ក្រឡាៗ ឬ​ចម្រុះ​) ។​

- កាត់​ផ្លែ​ផ្នែក​ក្បាល និង​កន្ទុយ​ចេញ ដោយ​ទុក​ផ្នែក​កណ្តាល​ដើម្បី​ប្រឡេះ​យក​គ្រាប់ ។​

- មុន​ពេល​យក​ទៅ​ដាំ ត្រូវ​រែង និង​រើស​ម្តងទៀត ដើម្បី​ជម្រុះ​ចោល​គ្រាប់​តូចៗ និង​គ្រាប់​មាន​ការបំផ្លាញ​ពី​សត្វល្អិត ។​

​យើង​មាន​វិធី​ស្តុក​គ្រាប់ពូជ​ពោត ចំនួន​៣​ផ្សេងគ្នា ៖

- ការ​ស្តុក​ទុក​ទាំង​សំបក ៖ ផ្លែ​ពោត​ដែល​កាច់ និង​ជ្រើសរើស​ពី​ចម្ការ​យកមក​ហាល​ទាំង​សំបក ២-៣​ថ្ងៃ ។ បន្ទាប់មក ចង​ផ្នែក​ខាងចុង​ផ្លែ ជា​ចង្កោមៗ ហើយ​ដាក់​ព្យួរ​តាម​រនង​ផ្ទះ ។​

- ការ​ស្តុក​ក្នុង​ពាង ឬ​ខាប់ ៖ គ្រាប់ពោត​ដែល​ប្រឡេះ​ហើយ ត្រូវ​រែង​យក​កម្ទេចកម្ទី គ្រាប់​តូច គ្រាប់​ធំ​ចេញ រួច​ហើយ​ហាល​២-៣​ថ្ងៃ ។ ខា​ប់ ឬ​ពាង ដែល​បម្រុង​ដាក់​គ្រាប់​ពោត ត្រូវ​ស្ងួត និង​ស្អាត ។ ក្រោយ​ពេល​ដាក់​គ្រាប់ពោត​ហើយ ត្រូវ​ក្រាល​ផេះ​ផ្នែក​ខាងលើ​កម្រាស់ ពី​៧​ហ៊ុន​ទៅ​១​តឹក បន្ទាប់មក ត្រូវ​គ្រាប​មាត់​ពាង ឬ​ខាប់​ឱ្យ​ជិត ។​

- ការ​ស្តុក​ក្នុង​កាន ឬ​ពី​ដុង ៖ មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅ​នឹង​ស្តុក​ទុក​ក្នុង​ពាង ឬ​ខាប់​ដែរ ។ ក្រោយពេល​ហាល​គ្រាប់ពោត​ស្ងួត​ហើយ ត្រូវដាក់​គ្រាប់​ចូល​ក្នុង​កា​ដុង រួច​មួល​គម្រប​ឱ្យ​ជិត ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត