លោក​សន ជ័យ​៖​​អំពើពុករលួយ​​​​​ជា​​បញ្ហា​​ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិ​​បាល​​​ដោះ​​ស្រាយ​​​

19-12-2018 3:38 pm 5032
  ស្តាប់
លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​។
ស្តាប់ជាសំឡេង

​បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច កំពុង​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន រយៈពេល​បី​ថ្ងៃ​។​ជា​សន្និបាត​ដែល​លោក​ហ៊ុន សែន អះអាងថា ដើម្បី​ពិភាក្សា ការងារ​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវធ្វើ​ចំពោះមុខ និង ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដឹកនាំ​ប្រទេស​។ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​នៅពេលនេះ យើង​មាន​បទសម្ភាសន៍​ជាមួយ លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​។ ក្នុង​បទសម្ភាសន៍ លោក សន ជ័យ ថា​បច្ចុប្បន្ន​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​មិនទាន់​ដោះស្រាយ ហើយ​បញ្ហា​ចំបង​ដែល​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នោះ គឺ​បញ្ហា​អំពើពុករលួយ​ដែល​កំពុង​ពួន​សំងំ​ក្នុងសង្គម​ខ្មែរ និង បញ្ហា​ជម្លោះដីធ្លី​។ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង គួន សំបូរ ជាមួយ លោក សន ជ័យ​៖

ព័ត៌មានផ្សេងទៀត