រដ្ឋាករទឹក​នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​នៅ​សង្កាត់​ឫស្សីកែវ​

19-12-2018 10:48 am 766

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​ចាប់ពី​ម៉ោង​៨:០០​ដល់​ម៉ោង​១២:០០​នាទី​យប់ នៅក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​បានបញ្ជាក់​ថា មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​ទឹក​នេះ គឺ​ដើម្បី​អនុវត្ត​ការងារ​ដំឡើង​នាឡិកាទឹក​ទំហំ ៨០​ម​ម នៅលើ​ផ្លូវ​លេខ ៣៦R កែង​នឹង​ផ្លូវ​លេខ ៩៧R ដល់​ប្លុក ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​Triumph ៕

ព័ត៌មានផ្សេងទៀត