ស៊ីម៉ាក់​និង​APOPO​ចុះ​MOU​លើ​ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​សម្រាប់​គម្រោង​កណ្តុរ​ហិត​មីន​

18-12-2018 9:33 am 709

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អង្គការ APOPO លើ​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​មីន និង​ការ​បោសសម្អាត​មីន ដែល​មាន​ថវិកា​គាំទ្រ​ចំនួន ១៩៧.៧៨៦,៥៩ ដុល្លារ​អាមេរិក ។​

​លោក ហេង រតនា បញ្ជាក់ថា គម្រោង​នេះ​មាន​រយ​:​ពេល​១២​ខែ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​ប្រតិ​ប​តិ្ត​ការបោសសម្អាត​តំបន់​ចម្ការមីន នៅ​ខេត្ត​សៀមរាប ៕

ព័ត៌មានផ្សេងទៀត