វិធី​បណ្តុះ​គ្រាប់ពូជ​បន្លែ​ឱ្យ​ឆាប់​ដុះ និង​ដុះ​ស្រុះគ្នា​

18-12-2018 8:52 am 4356

​យើង​សូម​លើក​យក​នូវ​បទពិសោធន៍​ចំនួន​២​ផ្សេង​គ្នា​មក​បង្ហាញ ៖

​វិធី​ទី​១ ៖ 
- យក​គ្រាប់​ពូជ​ទៅ​ត្រាំ​ទឹក​ចំនួន​២​ម៉ោង រួច​ស្រង់​សំដិល​ក្នុង​ម្លប់​ឱ្យ​ស្រ​ពាប់​
- បន្ទាប់មក ខ្ចប់​ក្រណាត់ ដាក់​ផ្អាប់​ក្នុង​ធុង​ទឹកកក​មួយ​យប់​មួយថ្ងៃ ដើម្បី​ឱ្យ​ដុះ​ពន្លក​ល្អ ទើប​យក​ទៅ​សាប​

​វិធី​ទី​២ ៖
- យក​គ្រាប់​ពូជ​ទៅ​ត្រាំ​ទឹក​មួយ​ថ្ងៃ រួច​ស្រង់​ខ្ចប់​ក្រណាត់​យកទៅ​កប់​ក្នុង​ដី​មួយ​យប់​ឱ្យ​ដុះ​ពន្លក ទើប​យក​ទៅ​សាប​

​ជា​បទពិសោធន៍ វិធី​ទី​មួយ ច្រើន​បាន​ផល​ល្អ​ជាង ដោយ​គ្រាប់​ដុះ​ពន្លក​ស្រុះគ្នា​ល្អ ហើយ​យក​ទៅ​សាប​តែ​៣​ថ្ងៃ​ដុះ​ទាំងអស់ ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត