អភិបាល​រង​ខេត្ត​​កោះកុង​៖​​បុណ្យ​​សមុទ្រ​​ឆ្នាំ​២០១៨ ​ជោគជ័យ​​ជាង​​លើក​មុន​​

17-12-2018 4:34 pm 4580
  ស្តាប់
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង។
ស្តាប់ជាសំឡេង

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​នេះ​។​ក្នុង​នាទី​ហេតុការណ៍​សំខាន់​នៅពេលនេះ​យើង​មាន​បទសម្ភាសន៍​ជាមួយ​លោក សុខ សុធី អភិបាលរង​ខេត្ត​កោះកុង​។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វា​យោ អភិបាលរង​ខេត្ត​កោះកុង បានចាត់ទុក​បុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ឆ្នាំនេះ​ទទួលបាន​ជោគជ័យ​។ ជោគជ័យ​ដោយសារតែ​មាន​ការចូល​រួម​ពី​សំណាក់ ប្រជាពលរដ្ឋ និង ទេសចរ​អន្តរជាតិ​ច្រើន ដូច​ការរំពឹងទុក ហើយ​បញ្ហា​សន្តិសុខ សណ្តាប់​ធ្លាប់​ល្អ​។ អភិបាលរង​ខេត្ត​កោះកុង បាន​វាយតម្លៃថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២)​នៅ​ឆ្នាំ​២០១៨​នេះ ល្អ ជាង​ឆ្នាំមុនៗ​។​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ លោក សុខ សុធី អភិបាលរង​ខេត្ត​កោះកុង​៖

ព័ត៌មានផ្សេងទៀត