មានហេតុការណ៍​អ្វីខ្លះ​កើតឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​ថ្ងៃទី​១?

15-12-2018 8:42 am 817

​យោងតាម​របាយការណ៍ របស់​លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធាន​គណៈកម្មការ​ការពា​រ ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បានឱ្យដឹងថា តាមរយៈ​ការពិនិត្យ​ជារួម នៃ​ពិធី​បុណ្យ​សមុទ្រ​ថ្ងៃទី​១ ចំពោះ​សភាពការណ៍​សន្តិសុខ សមត្ថកិច្ច​បាន​កំណត់ មុខសញ្ញា​សកម្មជន​ដីធ្លី​ចំនួន​៣​នាក់ មកពី​ស្រុក​ស្រែអំបិល​ស្រី​១​នាក់ និង​សហគមន៍​ជនជាតិ​ជង​២​នាក់ ធ្វើដំណើរ​មក​ក្នុង​តំបន់​ប្រារព្ធ​ពិធី ។ ករណីនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការតាមដាន ។​

​ដោយឡែក ក៏​មាន​ករណី​ឆក់​កាបូប​១​លើក ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១​នាក់  និង​មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​១​លើក ក្បែរ​វិទ្យាល័យ​កោះកុង តែ​មិន​បណ្តាលឱ្យ​រងរបួស ។​

​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​៨២​នាក់ ស្រី​៣៧​នាក់ និង​បាន​ចុះ​ណែនាំ​ផ្សព្វផ្សាយ អំពី​វិធី​បង្ការ​-​ពន្លត់​អគ្គិភ័យ និង​ចែក​ខិត្តប័ណ្ណ​ស្តីពី​ការបង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ ស្តង់​-​តូប​អាជីវកម្ម ចំនួន​១០៨​ទីតាំង និង​ចែក​ជូន​ពលរដ្ឋ អាជីវករ​ចំនួន​៨៤​សន្លឹក ៕

ព័ត៌មានផ្សេងទៀត