ក្រុមហ៊ុន​​បច្ចេកវិទ្យា​​យក្ស​អាមេរិក​​Apple​​គ្រោង​សង់​​រោងចក្រ​​បន្ថែម​​នៅ​អាមេរិក​

15-12-2018 8:36 am 5215
រូបភាពឡូហ្គោក្រុមហ៊ុន​Apple

​មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Apple បានប្រកាសថា​ក្រុមហ៊ុន​នឹង​វិនិយោគ​ប្រាក់​១​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​អគារ​ថ្មី​នៅក្នុង​ទីក្រុង​Austin រដ្ឋ​Texas​។ មន្ដ្រី​ដដែល​បញ្ជាក់​បន្ថែមថា ដំបូង​ក្រុមហ៊ុន​នឹង​ផ្ដល់​ការងារ​ដល់​មនុស្ស​៥​ពាន់​នាក់ ដើម្បី​ចូលរួម​ក្នុង​ប្រវត្ដិការ​ជាច្រើនដូច​ជា ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ រួមទាំង​ការគាំទ្រ​ដល់​អតិថិជន​។​

​អគារ​ថ្មី​នឹង​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ប្រហែល​៥៤០​ពាន់​ម៉ែត្រការ៉េ ដែល​នឹងត្រូវ​ដំឡើង​ប្រភព​ថាមពល​កកើត​ឡើងវិញ​សុទ្ធសាធ​សម្រាប់​ប្រើប្រាស់​។ ក្រុមហ៊ុន​គ្រោង​នឹង​សាងសង់​អគារ​ថ្មី​នៅក្នុង​ទីក្រុង​ជាច្រើន​ទៀត ដូចជា​នៅ​Seattle​និង​San Diego ហើយ​មាន​គោលបំណង​នឹង​បង្កើត​ការងារ​ឲ្យបាន​២​ម៉ឺន​ការងារ​នៅ​ឆ្នាំ​២០២៣​។​

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Apple​លោក​Tim Cook បាន​និយាយថា​ក្រុមហ៊ុន​កំពុង​នាំយក​ការវិនិយោគ​ថ្មី ការងារ​ថ្មី និង​ផ្ដល់ឱកាស​សម្រាប់​ទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក​។ ផលិតផល​របស់​ក្រុមហ៊ុន​Apple ត្រូវបាន​ផលិតឡើង​នៅក្នុង​រដ្ឋ​California ក្រោយមក​បាន​សង់រោង​ចក្រ​ដំឡើង​មួយ​នៅ​ប្រទេស​ចិន​។ ប្រធានាធិបតី​អាមេរិក​លោក​Trump​បាន​ស្នើឲ្យ​ក្រុមហ៊ុន​Apple ត្រូវបង្កើត​រោងចក្រ​ដំឡើង​នៅ​អាមេរិក​ឲ្យបាន​ច្រើន​៕

ព័ត៌មានផ្សេងទៀត