គេហទំព័រ​​ក្រសួងការបរទេស​​បារាំង​​ត្រូវ​ក្រុម​Hacker​​ចូល​វាយប្រហារ​

14-12-2018 3:14 pm 1005
រូបភាព​បុរសម្នាក់​កំពុងអង្គុយប្រើកុំព្យូទ័រ​បង្កប់ជាមួយនឹងកូដកុំព្យូទ័រ

​ក្រសួងការបរទេស​បារាំង​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គេហទំព័រ​របស់​ក្រសួង​ត្រូវបាន​ក្រុម Hacker ចូល​វាយប្រហារ​លួច​យក​ទិន្នន័យ​មួយចំនួន​។ Ariane ជា​ផ្នែក​មួន​នៃ​គេហទំព័រ​របស់​ក្រសួងការបរទេស​បារាំង ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១០ ដើម្បី​ប្រើប្រាស់​បញ្ជូន​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សន្ដិសុខ ឲ្យ​ប្រជាជន​បារាំង​រស់នៅ​ក្រៅប្រទេស​បាន​ដឹង ត្រូវបាន​ក្រុម​Hacker​ចូល​លួច​ទិន្នន័យ​។ 

​ភ្លាមៗ​បន្ទាប់ពី​មាន​ករណីនេះ ក្រុម​ជំនាញ​ក៏បាន​ព្យាយាម​បង្កើន​សុវត្ថិភាព​នៅ​ផ្នែក​Ariane​នៃ​គេហទំព័រ​ឡើងវិញ ដែល​បច្ចុប្បន្ន​មាន​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ដូចដើម​ហើយ​។ ចំពោះ​ព័ត៌មាន​ដែល​ក្រុម​Hacker​បាន​លួច មិន​ជាសំខាន់​ណាស់ណា​ទេ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​។ ទិន្នន័យ​នេះ​អាច​យកទៅ​ប្រើប្រាស់​ខុស ប៉ុន្ដែ​ផលប៉ះពាល់​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​មិនមែនជា​ទិន្នន័យ​សំខាន់ ឬក៏​ទិន្នន័យ​ផ្នែក​ហិរញ្ញវត្ថុ​អ្វី​ឡើយ​។ ក្រោយ​កើតហេតុ​ក៏មាន​សំណួរ​ចោទសួរ ពី​សុវត្ថិភាព​នៃ​គេហទំព័រ​របស់​រដ្ឋាភិបាល​បារាំង​ផងដែរ​។ ចំពោះ​ការវាយប្រហារ​នេះ ក៏​ពុំទាន់​ដឹង​ទេ​ថា​ក្រុម​ណា​ជា​អ្នកធ្វើ​៕

ព័ត៌មានផ្សេងទៀត