Google​ដំណើរការ​​កម្មវិធី​វៃឆ្លាត​​មួយ​​នៅ​ថៃ​​សម្រាប់​ពិនិត្យ​​ភ្នែក​អ្នកជំងឺ​​ទឹកនោម​ផ្អែម​

14-12-2018 9:36 am 5230
រូបភាពឡូហ្គោក្រុមហ៊ុនGoogle​

​ក្រុមហ៊ុន​Google​បានដា​ក់ឲ្យដំណើរការ​កម្មវិធី​វៃឆ្លាត​មួយនៅ​ក្នុង​ប្រទេស​ថៃ គឺ​កម្មវិធី​ពិនិត្យ​ភ្នែក​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​ប្រើ​ឧបករណ៍​វៃឆ្លាត​សិប្បនិម្មិត​។ កម្មវិធី​នេះ​ស្រដៀង​គ្នា​នឹង​កម្មវិធី ដែល​ក្រុមហ៊ុន​Google​បានដា​ក់ឲ្យដំណើរការ​នៅក្នុង​ប្រទេសឥ​ណ្ឌា​ដែរ​។ វា​ជា​ការជំរុញ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី​បង្ហាញថា​ពួកគេ​ចង់​រួមចំណែក​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​សិប្បនិម្មិត បម្រើ​ផលប្រយោជន៍​សង្គម​។​

​ក្នុង​វេទិកា​មួយ​ធ្វើឡើង​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​Kent Walker អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​សកល​ក្រុមហ៊ុន​Google បាន​និយាយថា ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សង្គម ក្រុមហ៊ុន​មាន​ការទទួលខុសត្រូវ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត ក្នុង​កិច្ចការ​ដែល​ល្អ​បំផុត​។ 

​សូមបញ្ជាក់ថា ក្រុមហ៊ុន​Google​បាន​ចាប់ដៃ​សហការ​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ​Rajavithi ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ ដែល​វា​មាន​ប្រសិទ្ធភាព​រហូតដល់​៩៥​ភាគរយ ច្បាស់​ជាង​ការត្រួតពិនិត្យ​ដោយ​ផ្នែក​របស់​វេជ្ជបណ្ឌិត​ផ្ទាល់​។ កម្មវិធី​នេះ​អាច​វិភាគ​លើ​ការពិនិត្យ​ភ្នែក​អ្នកជំងឺ ដើម្បី​បញ្ជាក់ថា​ពួកគេ​អាច​នឹង​ពិការភ្នែក​ឬ​យ៉ាង ដើម្បី​ព្យាបាល​មុន​មាន​គ្រោះថ្នាក់​៕

ព័ត៌មានផ្សេងទៀត