ជនជាតិ​កាណាដា​​ម្នាក់ទៀត​​បាន​បាត់​ខ្លួន​​ក្នុងប្រទេស​ចិន​

13-12-2018 12:26 pm 1178
លោក​Michael Spavor

​ស្របពេល​ដែល​អតីតមន្ដ្រី​ទូត​កាណាដា​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​មិនទាន់​នឹង​ដោះលែង​ផង ជនជាតិ​កាណាដា​ម្នាក់ទៀត​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅ​ក្នុងប្រទេស​ចិន​ដដែល​។ ជនជាតិ​កាណាដា​ទី​ពីរ​មានឈ្មោះ​លោក​Michael Spavor ជា​អ្នកជំនួញ​រស់នៅក្នុង​ទីក្រុង​Dandong​ប្រទេស​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​។ កាណាដា​មិន​អាចទាក់ទង​លោក​Spavor​បានទេ តាំងពី​លោក​ផ្ដល់ដំណឹង​ដល់​រដ្ឋាភិបាល​កាណាដា​សប្ដាហ៍​នេះ​ថា លោក​ត្រូវបាន​អាជ្ញាធរ​ចិន​កោះហៅ​ទៅ​សាកសួរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កាណាដា​។ កាណាដា​កំពុង​បន្ដ​ស្វែងរក​ដំណឹង​លោក​Spavor និង​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ទៅ​រដ្ឋាភិបាល​ចិន​ផងដែរ​។ គួរ​បញ្ជាក់ថា ការបាត់​ខ្លួន​នេះ​បន្ទាប់ពី​អាជ្ញាធរ​កាណាដា​បាន​ចាប់ខ្លួន ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei៕ 

ព័ត៌មានផ្សេងទៀត